ព័ត៌មានទាន់ហេតុការណ៍៖

សម្ពន្ធមិត្តអាមេរិកជាអ្នកផ្តល់បច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីបឲ្យកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មាន The new York Time (NYT) របស់អាមេរិកបានផ្សាយព័ត៌មានស្តីពីកូរ៉េខាងជើង ទិញបច្ចេកវិទ្យាមីស៊ីលតាមរយៈ«ទីផ្សាងងឹត»និងរោងចក្រ «Yuzmash» របស់ប្រទេសអ៊ុយក្រែន គឺជាដៃគូដែលផ្តល់បច្ចេកវិទ្យាទាំងនោះទៅឲ្យកូរ៉េខាងជើង។

ព័ត៌មានខាងលើត្រូវបានសារព័ត៌មាន NYT ផ្សព្វផ្សាយដោយពឹងផ្អែកទៅលើ ប្រភពព័ត៌មានពីក្រុមចារកិច្ចអាមេរិក ក្នុង នោះ រោងចក្រ Yuzmash របស់អ៊ុយក្រែន បានលក់នៅទីផ្សារងងឹតនូវម៉ាស៊ីនមីស៊ីលដែលមានកម្លាំងខ្លាំង។ អាស្រ័យដោយ បច្ចេកវិទ្យាមីស៊ីលខាងលើរបស់អ៊ុយក្រែន ទើបកូរ៉េខាងជើងមានសមត្ថភាពផលិត មីស៊ីលបានដល់ទឹកដីអាមេរិក។

ពឹងផ្អែកទៅលើព័ត៌មានចារកម្មរបស់អាមេរិក ពេលនេះគេអាចរកចម្លើយឃើញ ហើយថា ធ្វើយ៉ាងណាទើបកូរ៉េខាងជើង ទទួលបានជោគជ័យនៅក្នុងការផលិតកាំជ្រួចមីស៊ីលឆ្លងទ្វីប ក្រោយការបរាជ័យជា បន្តបន្ទាប់។ ជោគជ័យនោះគឺមានការទិញប្រព័ន្ធបច្ចេកវិទ្យាមីស៊ីលពីអ៊ុយក្រែន។

ក្រោយពេលកូរ៉េខាងជើងសាកល្បង មិនទទួលបានជោគជ័យនាពេលកន្លងមក ប្រទេសនេះក៏បានផ្លាស់ប្តូរទម្រង់ និង ស្វែងរកអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាថ្មី ក្នុងរយៈ ពេល២ឆ្នាំចុងក្រោយនេះ។ នេះជាព័ត៌ មានទទួលបានពីលទ្ធផលស្រាវជ្រាវរបស់ លោក Michael Ellman អ្នកឯកទេសស្តីពីកាំជ្រួចមីស៊ីលរបស់មជ្ឈមណ្ឌលស្រាវជ្រាវ យុទ្ធសាស្ត្រអន្តរជាតិ។ ក្រុមអ្នកវិភាគ ក្រោយមកបានវិភាគទៅលើរូបភាពម៉ាស៊ីន មីស៊ីលថ្មី ដែលកូរ៉េខាងជើងបានសាក ល្បង មានទម្រង់ដូចនឹងមីស៊ីលពីសម័យស៊ូវៀតដែរ។

រោងចក្រផលិតម៉ាស៊ីនមីស៊ីល Yuzmash នៅទីក្រុង Dnepr របស់អ៊ុយក្រែន មានតាំងពីជំនាន់សហភាពស៊ូវៀត មកម៉្លេះ ហើយក្រោយពេលអ៊ុយក្រែនទទួលបាន ឯករាជ្យ រោងចក្រនេះនៅតែដំណើរការ ដដែល។ នៅពេលដែលអតីតប្រធានាធិ បតី Yanukovich ត្រូវបានដកហូតដំណែងកាលពីឆ្នាំ២០១៤ រោងចក្រខាងលើប្រឈម នឹងផលលំបាកយ៉ាងខ្លាំង បង្ខំឲ្យរោងចក្រនេះត្រូវធ្លាក់ចូលក្នុងការលក់ដូរនៅ«ទីផ្សារងងឹត»។

ក្រុមអ្នកឯកទេសអាមេរិកបានបញ្ជាក់ថា រោងចក្រខាងលើស្ថិតក្នុងការសង្ស័យខ្លាំងបំផុតពីការផ្តល់ម៉ាស៊ីនមីស៊ីលដល់ កូរ៉េខាងជើង ជួយឲ្យទីក្រុងព្យុងយ៉ាងទទួល បានជោគជ័យនៅក្នុងការសាកល្បងមីស៊ីល ឆ្លងទ្វីប២លើកកន្លងមក៕ ម៉ែវ សាធី


ចែករំលែក៖