ខេត្តពោធិ៍សាត់៖ កម្លាំងមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាកាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាន បង្រ្កាបការចាត់ចែងដោយខុសច្បាប់សារធាតុញៀន ក្នុងនោះកម្លាំងធ្វើការឃាត់ខ្លួនសង្ស័យជាបន្តបន្ទាប់ចំនួន ៥នាក់ ដកហូតនូវវត្ថុតាង និងសម្ភារផងដែរ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចប្រឡាយទឹក ១៧មាសា ស្ថិតក្នុងភូមិផ្សារអណ្ដែត ឃុំអូរតាប៉ោង និងត្រង់ចំណុចវត្តខ្នាចរមាស ស្ថិតក្នុងភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ លទ្ធផល៖ បាននឹងកំពុងបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកបាកាននៅឡើយ៕ ប៉ឹម ពិន