ព័ត៌មានទាន់ហេតុការណ៍៖

Ibrahimovic នឹងចូលទីលានហ្វឹកហាត់វិញនៅសប្តាហ៍នេះ

ចែករំលែក៖

កីឡាករខ្សែ ប្រយុទ្ធសញ្ជាតិស៊ុយអែត Zlatan Ibrahimovic នឹងអាចត្រឡប់មកកាន់ទីលាន ហ្វឹកហាត់របស់ក្លិបបិសាចក្រហមវិញ នៅក្នុងសប្តាហ៍នេះ និងការចុះហត្ថលេខាបន្ត កុងត្រាថ្មីនៅទឹកដី Old Trafford ផងដែរ។

បើទោះបីជារបួសក្បាលជង្គង់មិនទាន់ជាសះស្បើយ១០០ភាគរយក្តី ប៉ុន្តែគេជឿជាក់ថា កីឡាកររូបនេះនឹងត្រូវ បង្ខំខ្លួនឯងឲ្យចូលមកហ្វឹកហាត់វិញ នៅមុនកាលកំណត់របស់គ្រូពេទ្យ និងដើម្បីអាចបន្តកុងត្រាថ្មីជាមួយក្លិបនៅក្នុងពេលខាងមុខនេះ។

កីឡាករខ្សែប្រយុទ្ធ វ័យ៣៥ឆ្នាំ រូបនេះនឹងត្រឡប់ចូលមកទីលានហ្វឹកហាត់វិញ នៅអង់គ្លេសបន្ទាប់ពីការព្យាបាលរបស់អស់រយៈពេលជាច្រើនខែ។ បើតាមគេហទំព័ររបស់ ក្លិបបិសាចក្រហមកីឡាករមានកម្ពស់ខ្ពស់រូបនេះអាចនឹងពាក់អាវលេខ១០ ជាលេខ ជំនួសកីឡាករខ្សែប្រយុទ្ធ Rooney ដែលផ្លាស់ទៅលេខនៅក្លិប Everton ៕ ដេវីត


ចែករំលែក៖