អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមលោក Jose Mourinho បានថ្លែងប្រាប់សារព័ត៌មាន BBCថា សមាជិកថ្មីគឺខ្សែប្រយុទ្ធ Romelu Lukaku និងខ្សែបម្រើ Nemanja Matic ជាកម្លាំងដ៏សំខាន់ដែលជួយឲ្យក្រុមបិសាចក្រហម Manchester United ត្រឡប់មករកភាពខ្លាំងដូចដើមវិញ។
ការថ្លែងដោយមោទនភាពបែបនេះត្រូវបានធ្វើឡើងក្រោយពីក្រុមបិសាចក្រហម បានបំបាក់ក្រុមភ្ញៀវញញួរធំ West Ham United ៤-០ កាលពីសប្តាហ៍មុន ឡើងទៅឈរនៅកំពូលតារាងបណ្តោះអាសន្ននៃក្របខ័ណ្ឌពានរង្វាន់អង់គ្លេស Premier League ប្រចាំសប្តាហ៍ទី១នៅពហុកីឡដ្ឋាន Old Trafford ។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានថ្លែងថា «Lឮukaku និង Matic ពិតជាបំពេញតួនាទីបានយ៉ាងល្អ ដែលអាចជួយឲ្យបិសាចក្រហមក្លាយ ជាគូប្រជែងដ៏គ្រោះថ្នាក់ក្នុងការប្រជែងយកពាន Premier League ក្នុងរដូវកាលនេះ និងពាន UEFA Champions League ផងដែរ។ ខ្ញុំសង្ឃឹមថា ពួកគេនឹងបន្តធ្វើបានល្អទៀតក្នុងប្រកួតលើក ក្រោយៗទៀត»។
គួររំលឹកថា ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក Romelu Lukaku ត្រូវបាន Manchester United ទិញពីក្រុម Everton ក្នុងតម្លៃ៧៥លានផោន មុនពេល Matic ទិញពីក្រុមតោខៀវ Chelsea ក្នុងតម្លៃ៤០លានផោនកាលពីខែកក្កដា ឆ្នាំ២០១៧ ដូចគ្នា។ កីឡាករខ្សែប្រយុទ្ធមាឌធំ Romelu Lukaku បានរកគ្រាប់បាល់ឲ្យក្រុមបិសាចក្រហមរហូតមកដល់ពេលនេះ៦គ្រាប់ ហើយក្នុងការប្រកួតផ្សេងៗរបស់ក្រុមមួយនេះ។ រីឯកីឡាករខ្សែបម្រើ Matic ត្រូវបានក្រុម បិសាចក្រហមចាត់ទុកជាកីឡាករលេងល្អ Man of The Match ក្នុងការរវាងក្រុមបិសាច ក្រហមនឹងក្រុម West Ham United ។
ក្រុមបិសាចក្រហមនឹងត្រូវប៉ះជាមួយក្រុម Swansea City ក្រៅទឹកដីនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះដែលជាការប្រកួតសម្រាប់សប្តាហ៍ទី២ ក្នុងក្របខ័ណ្ឌអង់គ្លេស Premier League ។
ខាងក្រោមនេះគឺជាតារាងប្រកួតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧៖
England – Premier League | ||||
Swansea City | ម៉ោង | Manchester United | ||
AFC Bournemouth | ម៉ោង | Watford | ||
Burnley | ម៉ោង | West Brom | ||
Leicester City | ម៉ោង | Brighton | ||
Liverpool | ម៉ោង | Crystal Palace | ||
Southampton | ម៉ោង | West Ham United | ||
Stoke City | ម៉ោង | Arsenal |