ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យខូចចិត្តមានជំងឺរបេងរ៉ាំរៃច្រើនឆ្នាំព្យាបាលពុំជាដាច់ចិត្តចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន ព្រោះតូចតិចមានជំងឺរ៉ាំរ៉ៃប្រចាំកាយមើលពុំជា។

ករណីនេះកើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១០ និង១៥នាទីព្រឹក ស្ថិតនៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

បើតាមសមត្ថកិច្ចស្រុកព្រៃកប្បាសបានឲ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ ជិន ទូច ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ជនរងគ្រោះបានយកខ្សែនីឡុងពណ៌ខ្មៅ ប្រវែងប្រមាណ១២០សង្ទីម៉ែត្រ ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកក្រោយផ្ទះ ហើយកាលដែលជនរងគ្រោះចងកនេះ សង្ស័យតូចចិត្តដោយសារ ជំងឺរបេងរ៉ាំរៃជាច្រើនឆ្នាំ។

បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ ភ្នំដា


ចែករំលែក៖