ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញសំណល់ជាតិពុលលើជីរណា និងសសៃគុយទាវបាញ់កាញ់ ដែលលក់នៅក្នុងផ្សារតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ ជីរណា និងសសៃគុយទាវបាញ់កាញ់ ដែលលក់នៅក្នុងផ្សារតាកែវ ត្រូវបានរកឃើញថា មាននូវសំណល់ជាតិពុល ការរកឃើញសំណលជាតិឡើងពុលនេះគឺធ្វើនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ដោយរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានចុះមកត្រួតពិនិត្យទំនិញ បន្លែ ផ្លែឈើនៅក្នុងផ្សារតាកែវ ដោយបានធ្វើការដកហូតបន្លែផ្លែឈើជាគំរូចំនួន៥៦គំរូ សម្រាប់យកទៅពិសោធន៍ក្នុងរថយន្តចល័ត ជាលទ្ធផលក្រោយពីបានធ្វើត្តេស៍ពិសោធន៍លើបន្លែ ផ្លែឈើ និងសសៃគុយទាវហើយនោះ មន្ត្រីជំនាញកាំកុងត្រូលបានរកឃើញនូវសំណល់ថ្នាំកសិកម្មនៅលើជីរណា និងសារធាតុប៉ូរ៉ាក់លើសសៃគុយទាវបាញ់កាញ់។ ទំនិញដែលរកឃើញ នូវសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្មនេះ មន្ត្រីជំនាញកាំកុងត្រូលនឹងចាត់ វិធានការណ៍ដោយហាមមិនឲ្យចរាចរណ៍លើទីផ្សារតទៅទៀត ។

នៅក្នុងយុទ្ធនាការណ៍ត្រួតពិនិត្យទំនិញ បន្លែ ផ្លែឈើដោយរថយន្តពិសោធន៍ ចល័តកាំកុងត្រូលនេះ ធ្វើឡើងក្រោមការដឹកនាំ និងចូលរួមដោយលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយ និងមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីនគរបាលប្រចាំការនៅផ្សារតាកែវ ។

ក្រោយពេល រថយន្តពិសោធន៍របស់មន្ត្រីជំនាញកាំកុងត្រូលរកឃើញថា មានកាកសំណល់ជីកសិកម្មនៅលើជីរណា និងសារធាតុគីមីប៉ូរ៉ាក់នៅលើសរសៃគុយទាវបាញ់កាញ់នោះលោក ខាន់ សុខា បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នលើប្រភេទសរសៃគុយទាវបាញ់កាញ់ និងជីរណានេះ ព្រោះថាប្រសិនជាបងប្អូនធ្វើការបរិភោគអាចនិងប៉ះពាល់ដល់សុខភាពខ្លាំង ដូច្នេះដើម្បីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា យើងគួរបញ្ឈប់ការបរិភោគលើសរសៃគុយទាវបាញ់កាញ់នេះ ពីព្រោះថា ការផលិតរបស់ពួកគាត់ភាគច្រើនគឺបានដាក់នៅសារធាតុគីមីប៉ូរ៉ាក់ច្រើនទៅលើសរសៃគុយទាវបាញ់កាញ់ ដើម្បីរក្សាបានយូរ និងសាច់ស្វិត ។ ជាក់ស្តែងឆ្លងកាត់ការពិនិត្យរបស់មន្ត្រីជំនាញកាំកុងត្រលមួយរយៈ កន្លងមកនេះ គឺមានពីរករណីហើយដែលមន្ត្រីជំនាញចាប់បាននិងរកឃើញនៅសរសៃគុយទាវប្រភេទបាញ់កាញ់នេះដែលសុទ្ធសឹងតែបានដាក់នៅសារធាតុគីមីប៉ូរ៉ាក់កំរិតខ្ពស់ ៕ ភ្នំដា


ចែករំលែក៖