ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅក្នុងមន្ទីរឃុំឃាំងប្រទេសវេណេហ្សុ៊យអេឡាស្លាប់៣៧នាក់

ចែករំលែក៖

នៅពេលដែលមានការបាញ់ប្រហារ កើតឡើង នៅក្នុងមន្ទីរឃុំឃាំងបណ្តោះ អាសន្ននោះ មានជនជាប់ចោទ១១០ កំពុង រង់ចាំតុលាការកាត់ក្តី។ នៅក្នុងការបាញ់ប្រហារគ្នារវាងក្រុមអ្នកទោស នឹងអ្នក ការពារនោះបណ្តាលឲ្យ មនុស្ស៣៧នាក់ ស្លាប់ ស្ថិតនៅក្នុងមន្ទីរឃុំឃាំងក្នុងទីក្រុង Puerto Ayacucho រដ្ឋ Ayacucho ភាគខាង ត្បូង ប្រទេសវេណេហ្សុ៊យអេឡា។

អភិបាលរដ្ឋ Ayacucho លោក Liborio Guarulla បានឲ្យដឹងថាអំពើហិង្សាកើតឡើងនៅពាក់កណ្តាលយប់ថ្ងៃទី១៥ ខែ ​ ​សីហា។ នៅពេលមានការប៉ះទង្គិចគ្នាកើត ឡើង មានអ្នកទោស១១០នាក់ កំពុងរង់ចាំតុលាការជំនុំជម្រះក្តី។ ពេលដំបូងក្រុមអ្នកទោសបានបះបោរដណ្តើមការគ្រប់គ្រងពីសន្តិសុខ រហូតដល់យប់ថ្ងៃទី១៥ ខែសីហាកម្លាំងពិសេសរបស់រដ្ឋាភិបាលក៏បានវាយប្រហារដណ្តើមគ្រប់គ្រងមកវិញ។

លោក Liborio guarulla បានឲ្យដឹងថា «នៅពាក់កណ្តាលយប់កម្លាំងពិសេស បានវាយប្រហារដើម្បីគ្រប់គ្រងអ្នកទោស ទាំង នោះ។ ហេតុការណ៍ប៉ះទង្គិចគ្នានេះ បណ្តាលឲ្យ អ្នកទោស៣៧នាក់ស្លាប់ និងក្រុមការពារ១៤នាក់រងរបួសផងដែរ។

លោក Liborio Guarullaបាននិយាយទៅកាន់សារព័ត៌មាន AFP ថា នេះជាអំពើហិង្សាទ្រង់ទ្រាយធំបំផុត នៅក្នុងប្រទេស វេណេហ្សុ៊យអេឡា។ អំពើហិង្សា នៅក្នុង មន្ទីរឃុំឃាំងកាលពីឆ្នាំ២០១៣ នៅក្នុង ប្រទេសនេះបណ្តាលឲ្យមានអ្នកស្លាប់៦១នាក់។

វេណេហ្សុ៊យអេឡា មានមន្ទីរឃុំឃាំង ចំនួន៣០កន្លែង ភាគច្រើនមន្ទីរឃុំឃាំង ទាំងនោះដាក់អ្នកទោសលើសចំណុះ ។ ក្នុងមន្ទីរឃុំឃាំងនីមួយៗ អាចដាក់បានអ្នកទោសតែ១៦.០០០នាក់ប៉ុណ្ណោះ ប៉ុន្តែ ​ ពេលនេះឃុំខ្លួនអ្នកទោសដល់ទៅ៥មឺុន នាក់។

អ្នកទោសភាគច្រើននៅវេណេហ្សុ៊យ អេឡា គឺជាក្រុមអ្នកទោសជួញដូរគ្រឿង ញៀន និងជួញដូរអាវុធ៕ ម៉ែវ សាធី


ចែករំលែក៖