ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិរ៉ូហីុងយ៉ាជាង៥០០នាក់បានភៀសខ្លួនទៅកាន់បង់ក្លាដែស

ចែករំលែក៖

កន្លងមករដ្ឋាភិបាល មីយ៉ាន់ម៉ា (ភូមា)បានបញ្ចាក់ថា គ្មានការធ្វើទុក្ខបុកម្នេញ ដល់ ជនជាតិភាគតិចរ៉ូហីុងយ៉ាឡើយ។ ប៉ុន្តែ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះក្រុមជនជាតិកាន់សាសនាអិស្លាមបន្តភៀសខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដែស។

តាមរបាយការណ៍អង្គការសហប្រជា ជាតិ ចំពោះបញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ានេះ អ.ស.ប. បានវាយតម្លៃថា ជនជាតិរ៉ូហ៊ីង យ៉ារាប់រយនាក់ ត្រូវបានគេកាប់សម្លាប់ក្នុងរយៈពេល២ឬ៣ខែប៉ុណ្ណោះ នាអំឡុងពេលនៃការធ្វើទុក្ខបុកម្នេញជាយូរលង់មកហើយ ។

គួររំលឹកថា សហគម រ៉ូហ៊ីងយ៉ា ដែល សង្គមភូមា ចាត់ទុកជាជនបរទេស និងមិន រាប់រកនោះ ពីព្រោះតែសហគមរ៉ូហ៊ីងយ៉ាជាអ្នកកាន់សាសនាមូស្លីម ពីព្រោះប្រជា ជនភូមាវិញ ៩០% ជាអ្នកកាន់ព្រះពុទ្ធ សាសនាក្នុងអំឡុង២ឬ៣ថ្ងៃចុងក្រោយ នេះ ជនជាតិភាគតិចរ៉ូហីុងយ៉ា នៅភូមា យ៉ាងហោចណាស់ ៥០០នាក់ បាននាំគ្នា រត់ភៀសខ្លួនជាថ្មីទៀតចូលទៅកាន់ប្រទេសបង់ក្លាដែស ដើម្បីគេចវេះពីអំពើហិង្សានៅភាគខាងលិចភូមានេះជាការជូនដំណឹងរបស់ អ្នកទទួលខុសត្រូវរបស់សហគមន៍ជនជាតិភាគតិច រ៉ូហីងយ៉ា។

តាំងពី ខែតុលាឆ្នាំ ២០១៦មកម៉្លេះ កង ទ័ពភូមា បានបើកប្រតិបត្តិការវាយលុកដ៏ខ្លាំងក្លាដែលអ.ស.ប.ចាត់ទុកថា ជានយោ បាយគំរាមនិងបំភ័យនៅរដ្ឋ Rakhine ភាគ ខាងលិចប្រទេសភូមា ដើម្បីប្រឆាំងទល់ នឹងសហគមន៍រ៉ូហ៊ីងយ៉ា ដែលសង្គមភូមាពុំរាប់រកឡើយនៅក្នុងប្រទេស។

ប្រតិបត្តិការគំរាមបំភ័យ របស់កងទ័ព ភូមានេះ បានជំរុញឲ្យសហគមន៍ជនជាតិភាគតិចរ៉ូហីុងយ៉ាចំនួន ៧ម៉ឺននាក់នាំ គ្នា រត់ភៀសខ្លួននៅចុងឆ្នាំ ២០១៦ ឆ្ពោះទៅ កាន់ប្រទេសបង់ក្លាដែស ដោយបានពាំនាំនូវរឿងរ៉ាវជាច្រើនស្តីពីការរំលោភបំពាន របស់កងទ័ព ភូមាយ៉ាងអមនុស្សធម៌ ទៅ លើប្រជាជនរ៉ូហីុងយ៉ា ដូចជាការចាប់រំលោភទាំងហ្វូងលើរូបស្រ្តី រ៉ូហុីងយ៉ា ការកាប់ សម្លាប់និងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃជាដើម។

ជនជាតិរ៉ូហីិងយ៉ាមួយរូបឈ្មោះ Abu Toyyob ដែលក្នុងគ្រួសាររបស់គាត់ មាន សមាជិក ៧នាក់ នៅពេលរត់ភៀសខ្លួនរួច ពីការកាប់សម្លាប់របស់កងទ័ពភូមា នៅ ពេលចូលទៅដល់បង់ក្លាដែស បានរៀប រាប់ប្រាប់ថា ផ្ទះសម្បែងរបស់គាត់ត្រូវ ទាហានភូមា បំផ្លាញអស់គ្មានសល់និង បានចាប់ខ្លួនយុវជនរ៉ូហ៊ីងយ៉ាទៀតផង។

នៅក្នុងផ្ទះ ទាហានភូមា បានហៅសួរ ប្អូនប្រុសពៅរបស់គាត់ដើម្បីសួរដេញដោលនិងបានទាត់កូន ប្រុសគាត់ដែលទើបមានអាយុ២ឆ្នំាដោយស្បែកជើងកវែង។

ម្យ៉ាងទៀត សូម្បីតែនៅមុនពេលនៃការចាប់ផ្តើមវាយលុកជាថ្មីនេះ ទីក្រុង Dacca ប្រទេសបង់ក្លាដែសធ្លាប់ បានទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួនជាង៤សែននាក់មកហើយ ដែលបានរត់ទៅជ្រកកោន នៅ លើទឹកដីបង់ក្លាដែសនិង រស់នៅក្នុងស្ថានភាពលំបាកក្នុងជំរំជនភៀសខ្លួនដ៏ ស្មោគ គ្រោក៕ ម៉ែវ សាធី


ចែករំលែក៖