ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពាក់មេដាយ និងជូនរង្វាន់ដល់ក្រុមកីឡាយុវជន ជនពិការ ដែលបានទៅចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្តៅនៅសាធារណៈរដ្ឋកូរ៉េ និងការសំណេះសំណាលជាមួយជាមួយប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួលរួមប្រកួតកីឡាជនពិការអាស៊ាន លើកទី៩នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
សូមបញ្ជាក់ថា នាថ្មីៗនេះ កីឡាករជនពិការកម្ពុជាចំនួន ៣រូប បានទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ី នៅប្រទេសកូរ៉េ ក្នុងនោះមាន២នាក់ ទទួលបានមេដាយមាស និងសំរិទ្ធ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានជំរុញលើកកម្ពស់លើជនពិការ និងវិស័យកីឡា ឱ្យមានការរីកចំរើនជាបន្តបន្ទាប់៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1429796483735511/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1429769037071589/” width=”600″ height=”400″ onlyvideo=”1″]