ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងបាត់ខ្លួនកើនឡើងជាង១ពាន់នាក់ដោយគ្រោះទឹកជំនន់នៅសៀរ៉ាឡេអូន

ចែករំលែក៖

គ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ ខ្លាំងនៅទីក្រុង Freetown ប្រទេសសៀរ៉ាឡេអូនបណ្តាលឲ្យមានអ្នកស្លាប់កើន ឡើងជាបន្តបន្ទាប់។ នៅពេលនេះដែរសាច់ ញាតិនៃជនរងគ្រោះ ដោយទឹកជំនន់បានប្រមូលផ្តុំគ្នានៅខាងក្រៅកន្លែងដាក់សពនៅទីក្រុងហ្វ្រុីថោន Freetown ដើម្បីទទួលយកសពសាច់ញាតិរបស់ខ្លួន។

ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់នេះកើនឡើងជាបន្តបន្ទាប់ គិតមកដល់ ថ្ងៃទី១៧ ខែសីហានេះ កើនឡើងដល់ ៤០០នាក់ ហើយនៅមានអ្នកបាត់ខ្លួនជាង៦០០នាក់ទៀត។ តំបន់ចំនួន៣ ក្នុងទីក្រុង Freetown មានការបាក់ដី និងទឹកជំនន់វាយ ប្រហារជាទ្រង់ទ្រាយធំ។ ចំនួនអ្នកស្លាប់ នឹងបន្ដកើនឡើងផងដែរ ដោយសារតែ ចំនួនអ្នកបាត់ខ្លួននៅមានច្រើនលើសលប់។

រដ្ឋាភិបាលនៃប្រទេសសៀរ៉ាឡេអូន កាលពីថ្ងៃពុធ ក៏បានប្រកាសពីការកាន់ ទុក្ខរយៈពេល៧ថ្ងៃផងដែរ ចំពោះជន រងគ្រោះដែលបានស្លាប់ បាត់ខ្លួន និងរង របួសធ្ងន់ស្រាល ក្នុងហេតុការណ៍ទឹកជំនន់វាយប្រហារក្នុងទីក្រុងហ្វ្រុីថោននេះ៕ ម៉ែវ សាធី


ចែករំលែក៖