ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអនុវត្តដីកាឃាត់ខ្លួនយុវជនម្នាក់ពាក់ពន្ធសារធាតុញៀននៅស្រុកព្រៃឈរ

ចែករំលែក៖

ខេត្តកំពង់ចាម: យុវជនម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ឃាត់ខ្លួនតាមដីកា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅភូមិត្រពាំងពោន ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោកវរសេនីយ៍ កែវ ស៊ាងហ៊ាន់ អធិការស្រុកព្រៃឈរបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ណាល់ សុខណៃ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើតភូមិសំរោង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ អាសយដ្ឋានបច្ចុប្បន្ននៅភូមិត្រពាំងពោន ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បច្ចុប្បន្ន ជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នេះទៅតាមប្បញ្ញត្តិច្បាប់មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕ វណ្ណៈ


ចែករំលែក៖