ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនរកឃើញអ្នកដែលលក់បច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីបឲ្យកូរ៉េខាងជើង

ចែករំលែក៖

 

ក្រោយពេលសារព័ត៌មានអាមេរិក The New York times បានផ្សាព្វផ្សាយព័ត៌មាន ថា អ៊ុយក្រែន លក់បច្ចេកវិទ្យាមីស៊ីលឆ្លង ទ្វីបឲ្យកូរ៉េខាងជើង តាមទីផ្សារងងឹតរួចមក នៅពេលនេះ អ៊ុយក្រែនបានប្រតិកម្មដោយចោទប្រកាន់ថា រុស្ស៊ីគឺជាអ្នកនៅពីក្រោយការលក់បច្ចេកវិទ្យាមីស៊ីលឲ្យកូរ៉េខាងជើង។

មានប្រសាសន៍នៅក្នុងសន្និសីទកា សែតនាទីក្រុងគៀវ កាលពីថ្ងៃទី១៦ ខែ សីហា អគ្គនាយកមជ្ឈមណ្ឌលអវកាស អ៊ុយក្រែន GKA លោក Yuri Radchenko បានបញ្ជាក់ថា ការដែលសារព័ត៌មាន ញូវយ៉កថាមស៍ បានផ្សាយពីការសង្ស័យថាអ៊ុយក្រែនលក់បច្ចេកវិទ្យាមីស៊ីលឲ្យកូរ៉េខាងជើង គឺដោយសារតែមានការចូលរួមពីរុស្ស៊ី។

លោក Yuri Radchenko បានបញ្ជាក់ថា «ខ្ញុំគិតថា រុស្ស៊ីគឺជាអ្នកបង្កឲ្យមានព័ត៌មានចុះផ្សាយនៅលើសារព័ត៌មានអាមេរិក ដោយចោទប្រកាន់អ៊ុយក្រែនលក់បច្ចេក វិទ្យាឲ្យកូរ៉េខាងជើង។ មូលហេតុគឺរុស្ស៊ី ចង់បំផ្លាញកិត្តិយសរបស់អ៊ុយក្រែន ក្រោយពេលអ៊ុយក្រែនបានប្រកាសពីកម្ម វិធីអវកាស ប្រកបដោយមោទនភាព »។ លោកបន្តទៀតថា អាមេរិកជាសម្ពន្ធមិត្ត របស់អ៊ុយក្រែន ហើយកូរ៉េខាងជើង ជាស ត្រូវរបស់អាមេរិក ដូច្នេះអ៊ុយក្រែន ប្រាកដជាមិនលក់បច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីបឲ្យ កូរ៉េខាងជើងឡើយ។

ក្រោយការចោទប្រកាន់របស់អាមេរិក ភាគីអ៊ុយក្រែនបានបញ្ជាក់ថា អត្ថបទដែល ផ្សាយនៅលើ សារព័ត៌មាន ញូវយ៉កថាមស៍ មិនមានមូលដ្ឋានច្បាស់លាស់ទេ។ អគ្គលេខាធិការគណៈកម្មាធិការសន្តិសុខអ៊ុយក្រែនលោក Aleksandr Jurchimov បានបញ្ជាក់ថា សកម្មភាពខាងលើគឺជា សកម្មភាពឌឺដងរបស់រុស្ស៊ីដើម្បីបំបែក បំបាក់ទំនាក់ទំនងអ៊ុយក្រែនជាមួយ អាមេរិក។ កាលពីឆ្នាំ២០១២ អ៊ុយក្រែន បានចាប់ពលរដ្ឋកូរ៉េខាងជើង ២នាក់ ដោយសង្ស័យធ្វើចារកិច្ចនៅទីតាំងរោង ចក្រផលិត មីស៊ីល Yuzmash។

ចំណែកសារព័ត៌មានរ៉យទ័របានផ្សាយ ថា កូរ៉េខាងជើង មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការ ផលិតមីស៊ីលឆ្លងទ្វីប ដោយ មិនចាំបាច់ពឹងផ្អែកទៅលើការទិញពី បរទេសនោះឡើយ។

កន្លងមកសារព័ត៌មាន The New York Time (NYT) របស់អាមេរិកបានផ្សាយព័ត៌មានស្តីពីកូរ៉េខាងជើង ទិញបច្ចេកវិទ្យាមី ស៊ីលតាមរយៈ«ទីផ្សារងងឹត» និងរោងចក្រ «Yuzmash» របស់ប្រទេសអ៊ុយក្រែន គឺជាដៃគូដែលផ្តល់បច្ចេកវិទ្យាទាំងនោះទៅឲ្យកូរ៉េខាងជើង។

ព័ត៌មានខាងលើត្រូវបានសារព័ត៌មាន NYT ផ្សព្វផ្សាយដោយពឹងផ្អែកទៅលើ ប្រភពព័ត៌មានពីក្រុមចារកិច្ចអាមេរិក ក្នុង នោះ រោងចក្រ Yuzmash របស់អ៊ុយក្រែន បានលក់នៅទីផ្សារងងឹតនូវម៉ាស៊ីនមីស៊ីលដែលមានកម្លាំងខ្លាំង។ អាស្រ័យដោយ បច្ចេកវិទ្យាមីស៊ីលខាងលើរបស់អ៊ុយក្រែន ទើបកូរ៉េខាងជើងមានសមត្ថភាពផលិត មីស៊ីលបានដល់ទឹកដីអាមេរិក។

ពឹងផ្អែកទៅលើព័ត៌មានចារកម្មរបស់អាមេរិក ពេលនេះគេអាចរកចម្លើយឃើញ ហើយថា ធ្វើយ៉ាងណាទើបកូរ៉េខាងជើង ទទួលបានជោគជ័យនៅក្នុងការផលិត កាំជ្រួចមីស៊ីលឆ្លងទ្វីប ក្រោយការបរាជ័យ ជាបន្តបន្ទាប់នោះ។ ជោគជ័យនោះគឺមានការទិញប្រព័ន្ធបច្ចេកវិទ្យាមីស៊ីលពីអ៊ុយក្រែន។

ក្រោយពេលកូរ៉េខាងជើងសាកល្បង មិនទទួលបានជោគជ័យនាពេលកន្លងមក ប្រទេសនេះក៏បានផ្លាស់ប្តូរទម្រង់ និង ស្វែងរកអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាថ្មី ក្នុងរយៈ ពេល២ឆ្នាំចុងក្រោយនេះ។ នេះជាព័ត៌ មានទទួលបានពីលទ្ធផលស្រាវជ្រាវរបស់ លោក Michael Ellman អ្នកឯកទេសស្តីពីកាំជ្រួចមីស៊ីលរបស់មជ្ឈមណ្ឌលស្រាវ ជ្រាវ យុទ្ធសាស្ត្រអន្តរជាតិ។ ក្រុមអ្នកវិភាគ ក្រោយមកបានវិភាគទៅលើរូបភាពម៉ា ស៊ីន មីស៊ីលថ្មី ដែលកូរ៉េខាងជើងបានសាក ល្បង មានទម្រង់ដូចនឹងមីស៊ីលពីសម័យសហភាពសូវៀតដែរ។

រោងចក្រផលិតម៉ាស៊ីនមីស៊ីល Yuzmash នៅទីក្រុង Dnepr របស់អ៊ុយក្រែន មានតាំងពីជំនាន់សហភាពសូវៀតមកម៉្លេះ ហើយក្រោយពេលអ៊ុយក្រែនទទួលបាន ឯករាជ្យ រោងចក្រនេះនៅតែតំណើរការ ដដែល។ នៅពេលដែលអតីតប្រធានា ធិបតី Yanukovich ត្រូវបានដកហូតតំណែង កាលពីឆ្នាំ២០១៤ រោងចក្រខាងលើប្រឈម នឹងផលលំបាកយ៉ាងខ្លាំង បង្ខំឲ្យរោងចក្រនេះត្រូវធ្លាក់ចូលក្នុងការលក់ដូរនៅ«ទីផ្សារ ងងឹត»។

ក្រុមអ្នកឯកទេសអាមេរិកបានបញ្ជាក់ថា រោងចក្រខាងលើស្ថិតក្នុងការសង្ស័យខ្លាំងបំផុតពីការផ្តល់ម៉ាស៊ីនមីស៊ីលដល់ កូរ៉េខាងជើងជួយឲ្យទីក្រុងព្យុងយ៉ាង ទទួលបានជោគជ័យនៅក្នុងការសាក ល្បងមីស៊ីលឆ្លងទ្វីប២លើកកន្លងមក៕ ម៉ែវ សាធី


ចែករំលែក៖