ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារនៅមន្ទីរពេទ្យហ្គាតេម៉ាឡាស្លាប់៧នាក់របួស១២នាក់

ចែករំលែក៖

យ៉ាងហោចណាសក៏មានមនុស្ស៧នាក់ស្លាប់ និង១២នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយជនមិនស្គាល់មុខទៅលើមន្ទីរពេទ្យក្នុងរដ្ឋធានីហ្គាតេម៉ាឡា។

ជនវាយប្រហារដូចជាមានបំណងចង់រំដោះអ្នកទោស ចេញពីការគ្រប់គ្រងរបស់ប៉ូលិស។ អ្នកទោសឈ្មោះ Anderson Daniel Cabrera ដែលជាសមាជិកក្រុមបងធំ Mara salvatrucha ត្រូវបានបញ្ជូនទៅត្រួតពិនិត្យសុខភាពនៅក្នុងមន្ទីរពេទ្យ។

ប៉ូលិសនៅកន្លែងកើតហេតុបានចាប់ខ្លួនមនុស្ស៥នាក់ក្នុងចំណោម៧នាក់ ដែលបានចូលរួម វាយប្រហារនៅមន្ទីរពេទ្យ Roosevelt។ អ្នកទោសដែលយកទៅត្រួតពិនិត្យសុខភាព នៅមន្ទីរពេទ្យបានរត់គេចខ្លួនបាត់ទៅ។

ប្រធានាធិបតីហ្គាតេម៉ាឡា លោក Jimmy Morales បានបញ្ជាក់ថា នេះមិនខុសអ្វីពីសកម្មភាពវាយប្រហារភេរវកម្មនោះឡើយ។ នៅពេលនេះ កម្លាំងប៉ូលិស កំពុងតែតាមចាប់ខ្លួនអ្នកដែលនៅពីក្រោយ ការវាយប្រហារខាងលើ៕ ម៉ែវ សាធី


ចែករំលែក៖