ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងព្រមានថាការធ្វើសមយុទ្ធរបស់អាមេរិក និងកូរ៉េខាងត្បូងគឺជាសោកនាដកម្ម

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បាន ថ្កោលទោសយ៉ាងខ្លាំងដល់ការធ្វើសម យុទ្ធរួមរវាងអាមេរិក នឹងកូរ៉េខាងត្បូងនៅ ចុងខែសីហានេះដោយចាត់ទុកថានេះជាសោកនាដកម្ម។

សារព័ត៌មាន កូរ៉េខាងជើង KCNAបានផ្សាយថា«ការធ្វើសមយុទ្ធរួមរបស់ អាមេរិក និងកូរ៉េខាងត្បូងដែលមានឈ្មោះថា«អ្នកការពារសេរីភាព Ulchi នៅ សប្តាហ៍ក្រោយ នឹងធ្វើឲ្យស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែអាក្រក់ទៅ ជំរុញឲ្យធ្លាក់ ចូលក្នុងគ្រោះអាសន្ន»។

ចំណែកអាមេររិក និងកូរ៉េខាងត្បូងវិញតែងតែបញ្ជាក់ថា ការធ្វើសមយុទ្ធជាប្រ ចាំនេះ ក្នុងគោលដៅការពារ តាមលក្ខណៈ ធម្មជាតិប៉ុណ្ណោះ ប៉ុន្តែកូរ៉េខាងជើង បាន ចាត់ទុកការធ្វើសមយុទ្ធនេះគឺជាការប៉ុន ប៉ងឈ្លានពាន ប្រឆាំងទីក្រុងព្យុងយ៉ាង។

បច្ចុប្បន្ន អាមេរិក និងកូរ៉េខាងត្បូង កំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម ជាមួយកូរ៉េខាងជើង ដោយសារតែសង្គ្រាមកាលពីឆ្នាំ១៩៥០-១៩៥៣ បញ្ចប់ទៅ ដោយកិច្ចព្រមព្រៀងឈប់បាញ់មិនមែនសទ្ធិសញ្ញាសន្តិភាពនោះឡើយ។ ទាំងនោះហើយទើបកូរ៉េខាងជើងខិតខំផលិតអាវុធ ចំណែកអាមេរិកចាត់ទុកកម្មវិធី អាវុធមីស៊ីល និងបរមាណូរបស់កូរ៉េខាង ជើង បានគំរាមកំហែងដល់ពិភពលោក ទាំងមូល។

បើទោះបីមានការប្រឈមមុខតានតឹងដាក់គ្នាយ៉ាងណាក្តីតែប្រទេសកូរ៉េខាង ត្បូង នៅតែចង់មានកិច្ចពិភាក្សា ជាមួយ ប្រទេសផ្ដាច់ការកូរ៉េខាងជើង ដោយកាល ពីថ្ងៃទី១៧ ខែសីហា នេះ បានអំពាវនាវឲ្យ ក្រុងព្យុងយ៉ាង ទទួលយកការផ្តល់ជូន របស់ខ្លួនសម្រាប់កិច្ចពិភាក្សាយោធា និងគ្រួសារដើម្បីពិភាក្សាអំពីបញ្ហាដែលកំពុង រង់ចាំការព្រួយបារម្ភ និងធ្វើឲ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសបងប្អូនទាំង២ មិន អាចបកក្រោយបាន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៧។

ស្របពេលជាមួយគ្នានេះដែរ ប្រធានា ធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បាន លើកឡើងថា រដ្ឋាភិបាលរបស់លោក នឹងបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនទៅកាន់ ប្រទេសកូរ៉េខាងជើង ប្រសិនបើក្រុងព្យុងយ៉ាងបញ្ឈប់រាល់សកម្មភាពបង្កជម្លោះ។

ស្របពេលជាមួយគ្នានេះដែររដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង ក៏បានអំពាវ នាវជាថ្មីម្ដងទៀត ឲ្យប្រទេសកូរ៉េខាងជើង ទទួលយកការផ្តល់ជូនរបស់ខ្លួនសម្រាប់ កិច្ចពិភាក្សាយោធា និងជួបជុំគ្រួសារកូរ៉េ ដើម្បីពិភាក្សាអំពីបញ្ហាដែលកំពុងរង់ចាំ និងជាការព្រួយបារម្ភទៅវិញទៅមក៕ ម៉ែវ សាធី


ចែករំលែក៖