ព័ត៌មានទាន់ហេតុការណ៍៖

ភេរវកម្មនៅអេស្ប៉ាញដោយការបើករថយន្តបុកសម្លាប់មនុស្ស ប៉ូលិសបាញ់សម្លាប់ជនសង្ស័យ៥នាក់

ចែករំលែក៖

ភ្នាក់ងារប៊ីប៊ីស៊ីបានរាយការណ៍ថា ពេលនេះ ក្រុមភេរវកម្មវាយប្រហារនៅអេស្ប៉ាញដោយបើករថយន្តបុកចូលហ្វូងមនុស្សកំពុងថ្មើរជើងនោះ៥នាក់​ត្រូវបានប៉ូលិសបាញ់សម្លាប់ ដោយសារតែតដៃជាមួយប៉ូលិស។

វាយប្រហារភេរវកម្ម២លើក កើតឡើង នៅសង្កាត់ Alcanar ស្ថិតក្នុងទីក្រុង Catalonia ហើយប៉ូលិសបានបាញ់សម្លាប់ខ្មាន់ កាំភ្លើង៤នាក់ នៅក្នុងការវាយប្រហារភេរវ កម្ម។ ការវាយប្រហារកើតឡើងក្រោយ ពេល ដែល ភេរវករបើករថយន្តបុកហ្វូង មនុស្សនៅទីក្រុង Barcelona សម្លាប់ មនុស្ស១៣នាក់។

នៅព្រឹកថ្ងៃទី១៨ ខែសីហា ប៉ូលិស ក្រុង Catalonia ត្រូវបានដាក់ពង្រាយ ជា ច្រើននៅស្រុក Cambrils ភាគខាងត្បូង ទីក្រុង បាសេឡូណា។ ប៉ូលិសបានបញ្ជាក់ ថា បានបាញ់សម្លាប់ខ្មាន់កាំភ្លើងភេរវករ ៤នាក់។

នៅពេលនេះមន្ត្រីប៉ូលិសក្នុងតំបន់មិនទាន់អាចបញ្ជាក់ថា ការវាយប្រហារខាងលើជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវ កម្មបើករថយន្តបុកនៅទីក្រុង បាសេឡូ ណាដែរឬទេ? ប៉ូលិសទីក្រុង Catalonia បានឲ្យដឹងថា នេះជាការវាយប្រហារភេរវ កម្ម ហើយប៉ូលិសក៏បានស្នើដល់ពលរដ្ឋឲ្យនៅក្នុងផ្ទះជៀសវាងហេតុការណ៍អាក្រក់កើតឡើង។

ការបំផ្ទុះគ្រាប់បែកនេះ ស្ថិតនៅស្រុក Alcanar ចម្ងាយពីទីក្រុង បាសេឡូណា ១០០គីឡូម៉ែត្រ ប៉ូលិស និងក្រុមពន្លត់ អគ្គិភ័យបានខិតខំពន្លត់ករណីទី១ ក៏ ស្រាប់តែមានការផ្ទុះ ជាងលើកទី២ទៀត នៅកន្លែងនោះតែម្តង។ ប្រភពព័ត៌មាន ពីកម្លាំងប៉ូលិសបានឲ្យដឹងថា អ្នកដែល រស់នៅក្នុងផ្ទះនាតំបន់ Catalonia កំពុង ផលិតវត្ថុផ្ទុះក្នុងពេលដែលមានករណីផ្ទុះ កើតឡើង។

សារព័ត៌មាន guardian បានផ្សាយថា ប៉ូលិសអេស្ប៉ាញបានបញ្ជាក់ថា ការផ្ទុះ ខាងលើ អាចជាប់ពាក់ព័ន្ធនឹងការបើករថយន្តបុកនៅទីក្រុងបាសេឡូណា ចំណែក ការផ្ទុះនៅ Alcanar ជាការផ្ទុះហ្គាស ប៉ុណ្ណោះ។

នៅពេលនេះដែរ ក្រុមភេរវកម្ម IS បាន ចេញមុខទទួលស្គាល់ ការបើករថយន្តបុកនៅទីក្រុងបាសេឡូណា សម្លាប់មនុស្ស ១៣នាក់ គឺជាទង្វើរបស់ក្រុមខ្លួន។ នៅ ពេលនេះដែរ ប៉ូលិសកំពុងកំណត់អត្ត សញ្ញាណ អ្នកបើកបររថយន្តដែលបើកបុក ហ្វូងមនុស្សនៅទីក្រុងបាសេសឡូណា។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy បានបញ្ជាក់ថា ការវាយប្រហារភេរវកម្មដោយបើករថយន្តបុក ជាសកម្ម ភាពរបស់ក្រុមឧទ្ទាមអ៊ិស្លាម ហើយលោកអំពាវនាវដល់ពិភពលោកទាំងមូលរួមគ្នាប្រឆាំងភេរវកម្ម។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហាញពីសាមគ្គីភាពជាមួយអេស្ប៉ាញ ក្នុងការប្រឆាំងក្រុមភេរវ កម្ម។ ក្នុងពេលជាមួយគ្នានេះ លោកស្រី អធិការបតីអាល្លឺម៉ង់ចាត់ទុកថា នេះជាការវាយប្រហារដ៏សាហាវព្រៃផ្សៃមិនអាច លើកលែងឲ្យបានឡើយ៕ ម៉ែវ សាធី


ចែករំលែក៖