ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីមិនឲ្យចាញ់អាមេរិកនៅក្នុងវិស័យអាវុធឡើយ

ចែករំលែក៖

កាលពីដើមខែសីហា អាមេរិកបានសាកល្បងមីស៊ីលឆ្លងទ្វីបICBMបំពាក់ក្បាល់គ្រាប់បរមាណូ ដោយជោគជ័យ ហើយការសាកល្បងនោះត្រូវបានក្រុមអ្នកវិភាគបញ្ជាក់ថា មិនគំរាមតែកូរ៉េខាងជើង តែមួយនោះឡើយ គឺគំរាមទាំងចិន និងរុស្ស៊ីផងដែរ ដែលអាមេរិកចាត់ទុកជាសត្រូវរបស់ខ្លួន។

នៅដើមខែសីហាកម្លាំងទាហានអាកាសអាមេរិកបានបាញ់សាកល្បងមីស៊ីល Minuteman-3 ចេញពីទីតាំងទ័ពអាកាស Vandenberg នៅរដ្ឋកាលីហ្វ័រនីញ៉ា ។ អ្នកនាំពាក្យកម្លាំងទាហានអាកាសអាមេរិកបានឲ្យដឹងថា សកម្មភាពខាងលើគឺជារឿងធម្មតាដោយបានឡើងគម្រោងជាយូរណាស់មកហើយ។

ប៉ុន្តែអ្នកឯកទេសវិភាគបានបញ្ជាក់ថានេះជាសកម្មភាពដើម្បីគំរាមកំហែងដល់កូរ៉េខាងជើងដែលបានសាកល្បងមីស៊ីលឆ្លងទ្វីបអាចបំពាក់ក្បាលគ្រាប់បរមាណូវាយប្រហារនៅគ្រប់ទិសទីលើទឹកដីអាមេរិកក៏ដូចជាប្រទេសមហាអំណាចអាវុធផ្សេងទៀតគឺរុស្ស៊ី និងចិន។

នេះជាការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបលើកទី ៤ហើយរបស់កម្លាំងទាហានអាកាសអាមេរិក នៅក្នុងឆ្នាំ២០១៧នេះ ។ ការបាញ់សាកល្បងគឺដើម្បីត្រួតពិនិត្យទៅលើប្រសិទ្ធភាពនៃមីស៊ីលទាំងនោះដែលជាការត្រៀមលក្ខណៈធ្វើសង្គ្រាម។

ដើម្បីកំឲ្យចាញ់ប្រៀបអាមេរិក រុស្ស៊ីក៏បានសាកល្បងមីស៊ីលឆ្លងទ្វីបចេញពីនាវាមុជទឹកផងដែរ។នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ទាហានជើងទឹករបស់រុស្ស៊ីបានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Severodvinsk បានបាញ់មីស៊ីលពីមូលដ្ឋានជើងទឹក Northern Fleet ទទួលបានជោគជ័យនៅថ្ងៃសុក្រនេះ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានបានដាក់ថា “មូលដ្ឋានយោធាជើងទឹក Northern Fleet មាននាវាមុជទឹកប្រភេទ Severodvinsk ដែលដើរដោយថាមពលនុយក្លេអ៊ែរបានបាញ់មីស៊ីលនៅមូលដ្ឋានKalibr ។ សមាជិកនៃសហសេវឹកបាននាំគ្នាសាកល្បងបាញ់មីស៊ីលចេញពីក្រោយទឹកចេញពីទីតាំងនៃការធ្វើតេស្តនៅ Northern Fleet នៅសមុទ្រ Barents ។ គោលដៅនៃការការបាញ់នេះគឺឆ្ពោះទៅកាន់ Chizha និងការធ្វើតេស្តនៅលើគោកនៅតំបន់ Arkhangelsk” ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបន្ថែមទៀតថាគ្រាប់មីស៊ីលបានបាញ់ចេញបានរយៈចម្ងាយប្រមាណ៣៧៣ម៉ាយ (៦០០គីឡូម៉ែត្រ)។ Severodvinsk ជានាវាមុជទឹកដែលបានប្រគល់ដោយយោជាជើងទឹករុស្ស៊ីនៅចុងខែធ្នូ ឆ្នាំ២០១៣ និងបានប្រើសម្រាប់ការប្រយុទ្ធក្នុងសមភូមិ នៅដើមឆ្នាំ២០១៦ ។ ជាប្រភេទនាវាមុជទឹកដែលផ្ទុកបាន១៣.៨០០តោន មានប្រវែង៣៩០ហ្វីត (១១៩ម៉ែត្រ) និងអាចធ្វើដំណើរក្នុងល្បឿន ៦៤គីឡូម៉ែត្រក្នុង១ម៉ោង និងអាចមុជក្នុងទឹកបានជម្រៅ៦៥៦យ៉ាដ (6000ម៉ែត្រ) ៕ ម៉ែវ សាធី


ចែករំលែក៖