ព័ត៌មានទាន់ហេតុការណ៍៖

ត្រឹមរយៈពេល៩ថ្ងៃ សំណង់ខុសច្បាប់១៧១ករណីត្រូវបានរុះរើនៅក្នុងឧទ្យានអង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ សំណង់ខុសច្បាប់នៅក្នុងឧទ្យានអង្គរ១៧១ករណី ដែលមាន១៤០ករណីបានរុះរើរួចរាល់ និង៣១ករណីបានចុះកិច្ចសន្យារុះរើដោយស្ម័គ្រចិត្តត្រឹមរយៈពេល៩ថ្ងៃ បើគិតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧តទៅ។

តាមរបាយការណ៍ទិន្នន័យរុះរើរួចរាល់របស់ក្រុមគណៈកម្មការចម្រុះបានឲ្យដឹងថា សំណង់ទាំង១៤០ករណី មានក្រុងសៀមរាប៥១ករណី ស្រុកប្រាសាទបាគង៣៥ករណី ស្រុកអង្គរធំ១៨ករណី និងស្រុកបន្ទាយស្រី៣៦ករណី។

សូមបញ្ជាក់ផងដែរថា សំណង់ដែលត្រូវបានរុះរើនេះមានទាំងផ្ទះស្នាក់នៅប្រចាំថ្ងៃ ផ្ទះល្វែងសម្រាប់ជួល រោងចាំដី តៀមលក់ដូរ របងផ្ទះ និងស្ថានីយ៍ប្រេងឥន្ធនៈជាដើម។

ចំពោះការអនុវត្តការងារ ក្រុមការងារមិនត្រឹមតែរុះរើដីសំណង់នោះទេ គឺបានទាំងកាយដីដែលប្រជាពលរដ្ឋយកមកចាក់បំពេញដើម្បីធ្វើសំណង់ឲ្យទៅជាសភាពដើមវិញទៀតផងដែរ៕ ប៊ុន រិទ្ធី


ចែករំលែក៖