ព័ត៌មានទាន់ហេតុការណ៍៖

Wayne Rooney ក្លាយជាកីឡាករទី២រកគ្រាប់បាល់បានច្រើនជាងគេនៅអង់គ្លេស

ចែករំលែក៖

កីឡាករ Wayne Rooney អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United បានក្លាយជាកីឡាករទី២ក្នុងប្រវត្តិសាស្រ្តអង់គ្លេស Premier League ជាកីឡាករដែលស៊ុតបានគ្រាប់ទី២០០បន្ទាប់ពី រកគ្រាប់បាល់អោយក្រុម Everton នៅនាទីទី៣៥ ក្នុងការប្រកួតក្របខ័ណ្ឌលីកកំពូលអង់គ្លេស កាលពីយប់ថ្ងៃទី២១ ខែសីហា នៅពហុកីឡដ្ឋាន Ethihad Stadium របស់ក្រុមមេឃខៀវ Man City ។

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Wayne Ronney វ័យ៣១ឆ្នាំរូបនេះបានរកគ្រាប់បាល់ឲ្យអតីត ក្រុម Man United ចំនួន១៨៣គ្រាប់ ក្រោយចំណាយពេល១៣រដូវកាលនៅទីនោះ និងរកបាន១៧គ្រាប់សម្រាប់ Everton នៅមុនផ្ទេរទៅលេង នៅពហុកីឡដ្ឋាន Old Trafford ហើយបន្ទាប់ពីត្រឡប់មកកាន់ក្លិបចាស់វិញ។ កីឡាកររូបនេះបានតាមពីក្រោយរៀមច្បង កីឡាករ Alan Shearer គឺកីឡាករវីរបុរសរបស់ក្រុម Newcastle United ដែលរកបាន ២៦០គ្រាប់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តអង់គ្លេស Premier League ។

សូមបញ្ជាក់ថា ក្រៅពីកីឡាករ Rooney បំបែកកំណត់ត្រាជាកីឡាករទី២ក្នុងប្រវត្តិសាស្រ្ត អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស និងក្រុម Man United កីឡាករ Andy Cole រកគ្រាប់បាល់បាន១៨៧គ្រាប់ឈរនៅចំណាត់ថ្នាក់លេខ៣ និងវីរបុរសក្រុមតោខៀវ Chelsea កីឡាករ Frank Lampard រកបាន១៧៧គ្រាប់ ឈរក្នុងចំណាត់ថ្នាក់លេខ៤ ៕ ដេវីត


ចែករំលែក៖