ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ បានអបអរសាទរកីឡាករ កីឡាការិនីកម្ពុជា ដែលទទួលបានមេដាយមាស។
សម្តេចបានថ្លែងថា៖«ខ្ញុំសូមអបអរសាទរដល់កីឡាប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ដែលទើបបានទទួលមេដាយមាស បន្ទាប់ពីបាន ប្រកួតឈ្នះកីឡាករថៃ និងកីឡាការិនី ស៊ន សៀវម៉ី ដែលបានប្រកួតឈ្នះកីឡាការិនីប្រទេសហ្វីលីពីន នៅក្នុងការប្រកួតកីឡាស៊ីហ្គេម (Sea Games) លើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ។
រហូតមកដល់ពេលនេះ កម្ពុជាយើងទទួលបាន មេដាយមាស៣ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ១២។
នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរដល់កីឡាករកីឡាការិនីក្នុងផ្នែកវិញ្ញាសារ ដទៃទៀតទទួលបានជោគជ័យដូចគ្នានៅក្នុងការប្រកួត Sea Games នៅប្រទេសម៉ាឡេស៊ី» ៕