ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ដឹកនាំកម្លាំងចុះសហការជាមួយកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបបទល្មើសព្រៃឈើប្រភេទប្រណីតធ្នង់ជិត១៩៥ដុំ (៨.៨៧៥)គីឡូក្រាម ស្មើ៧ម៉ែត្រគូប និង១០០ម៉ែត្រត្រីគុណ ប្រគល់ឲ្យមន្រ្តីជំនាញបន្តនីតិវិធីទៀតហើយ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១២ និង២០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយសមត្ថកិច្ចទើបតែបញ្ចប់ការរាប់ចំនួនម៉ែត្រគូបនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ។ ។
លោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកភ្នំក្រវាញបានឲ្យដឹងថា បានឲ្យដឹងថា វត្ថុតាងឈើប្រភេសប្រណីតធ្នង់ទាំងអស់នេះត្រូវបានប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃឈើសំរោង រក្សាទុកនៅរដ្ឋបាលព្រៃឈើក្រវាញ់ដើម្បីបន្តនីតិវធីស្រាវជ្រាវជនពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់ ៕ ប៉ឹម ពិន