កូរ៉េខាងជើងបានសាកល្បងមីស៊ីល ដល់ទៅ៤លើក ក្នុងរយៈពេលតែ៤ថ្ងៃ ប៉ុណ្ណោះ គឺជាការផ្ញើសារដ៏សំខាន់បំផុត របស់កូរ៉េខាងជើងទៅកាន់អាមេរិក ដោយ បញ្ជាក់ថា កម្មវិធីបរមាណូរបស់កូរ៉េខាង ជើងមានតែរីកចម្រើនទៅមុខ មិនមានការ ថយក្រោយ ដោយការដាក់ទណ្ឌកម្មនោះ ឡើយ។ ក្រុមអ្នកឯកទេសបញ្ជាក់ថា នៅ ពេលនេះ មិនទាន់មានវិធីសាស្រ្តណាមួយ ដែលមានប្រសិទ្ធភាពសម្រាប់ទប់ទល់ជាមួយកូរ៉េខាងជើងនោះទេ។
សរុបមកកូរ៉េខាងជើង បានសាកល្បង មីស៊ីលដល់ទៅ២១គ្រាប់ នៅក្នុងការសាក ល្បង ១៤លើកផ្សេងគ្នា ចាប់ពីខែកុម្ភៈ ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើងកាន់តំណែង។ នៅក្នុងការបាញ់ សាកល្បងនីមួយៗ បង្ហាញឲ្យឃើញថា មីស៊ីលកូរ៉េខាងជើងមានការរីកចម្រើនឥតឈប់ឈរលើបច្ចេកវិទ្យាមីស៊ីល។
ប្រតិកម្មរាល់ពេលដែលកូរ៉េខាងជើងបានសាកល្បងមីស៊ីលថ្មីបំផុត ប្រធានាធិប តីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា «ពិភពលោកទទួលបានសារថ្មីរបស់កូរ៉េ ខាងជើងយ៉ាងច្បាស់។ សកម្មភាពទាំង នោះ គឺជាការគំរាមកំហែងដល់សន្តិសុខ ស្ថិរភាព បណ្តាប្រទេសនៅក្នុងតំបន់ និងធ្វើឲ្យទីក្រុងព្យុងយ៉ាងកាន់តែឯកោត្រូវ កាត់ផ្តាច់ចេញពីពិភពលោក។ នៅពេលនេះវិធីសាស្ត្រជាច្រើនសម្រាប់ទប់ទល់កូរ៉េខាងជើងត្រូវបានពិភាក្សា»។
រដ្ឋាភិបាលទីក្រុងតូក្យូ និងវ៉ាស៊ីនតោន បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំជាបន្ទាន់ ក្រោយការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ក្រោយកូរ៉េខាងជើងបានបាញ់មីស៊ីលហោះឆ្លងកាត់ទឹកដីជប៉ុនកាលពីព្រឹកថ្ងៃទី២៩ ខែសីហា កន្លងទៅ។
កាលពីដើមខែសីហា កន្លងទៅកូរ៉េ ខាងជើងបានរងការដាក់ទណ្ឌកម្មជាច្រើន ពីសហគមន៍អន្តរជាតិ ក្នុងគោលដៅរារាំងប្រទេសនេះកុំឲ្យបន្តកម្មវិធីកាំជ្រួចមីស៊ីល និងបរមាណូ។ ប៉ុន្តែការបង្កើនដាក់ទណ្ឌ កម្មទៅលើកូរ៉េខាងជើងបានធ្វើឲ្យរដ្ឋា ភិបាលរបស់លោក គីម ជុងអ៊ុន កាន់តែ ប្តេជ្ញាទៅលើកម្មវិធីអាវុធទាំងនោះ។
លោក John delury សាស្ត្រាចារ្យ មក ពីមហាវិទ្យាល័យ Yonsei បានឲ្យដឹងថា «ចំណុចសំខាន់នាពេលនេះ គឺកូរ៉េខាងជើង បានបាញ់មីស៊ីលហោះឆ្លងកាត់ប្រទេស ជិតខាង ដោយមិនបានផ្តល់ព័ត៌មានឲ្យ ដឹងជាមុន។ ទាំងនោះបង្កឲ្យមានវិវាទកាន់តែខ្លាំងឡើងក្នុងតំបន់ ដោយភាគីម្ខាង ទៀត ចាត់ទុកជាសកម្មភាពបង្កសង្គ្រាម ដោយបង្ហោះមីស៊ីលឆ្លងកាត់ប្រទេស»។
នៅពេលនេះដែរកូរ៉េខាងជើងបានអះអាងថា ការបាញ់មីស៊ីលខាងលើគឺដើម្បី ប្រឆាំងនឹងការធ្វើសមយុទ្ធរបស់អាមេរិក និងកូរ៉េខាងត្បូង។ មេដឹកនាំផ្ដាច់ការកូរ ខាងជើង លោក គីម ជុងអ៊ុន បានឃ្លាំមើលការបាញ់មីស៊ីលផ្លោងកម្រិតមធ្យម Hwasong-12 ។
ការបាញ់បង្ហោះមីស៊ីល Hwasong-12 ក៏ជាការបង្កភាពអសន្ដិសុខដល់ដែនដី កោះហ្គាម របស់អាមេរិកផងដែរ ខណៈ ដែលកូរ៉េខាងជើងបានព្រមានថានឹងបាញ់ មីស៊ីលនៅជុំវិញកោះមួយនេះ។
កាលពីថ្ងៃអង្គារ ទី២៩ ខែសីហា កូរ៉េ ខាងជើងបានបាញ់មីស៊ីលចេញពីព្យុងយ៉ាង ដែលហោះឆ្លងកាត់ដែនអាកាស ប្រទេសជប៉ុនផងដែរ ហើយបើយោងតាម យោធារបស់កូរ៉េខាងត្បូងបាននិយាយថា វាបានឆ្លងកាត់ប្រវែងជាង២.៧០០គីឡូ ម៉ែត្រ និងឈានដល់កម្ពស់អតិបរមាប្រហែល ៥៥០គីឡូម៉ែត្រ៕ ម៉ែវ សាធី