ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅអធិការដ្នាននគរបាលខណ្ឌចំការមន បានបង្ហាញមុខ ក្រុមក្មេងទំនើង ដែលឆ្នៃបំពង់ ស៊ីម៉ាំងម៉ូតូ បង្កឲ្យមានសំលេងឮខ្លាំង រំខាននៅតាមដងផ្លូវសាធារណៈ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ នៅអធិការដ្នាននគរបាលខណ្ឌចំការមន បន្ទាប់ពីក្រុមក្មេងទំនើងនេះ បានបើកបរម៉ូតូច្នៃបំពង់ស៊ីម៉ាំង ឲ្យមានសំលេងឮខ្លាំង បង្កការរំខានដល់អ្នកធ្វើដំណើរ និងបង្កឲ្យបាត់បង់សណ្ដាប់ ធ្នាប់សាធារណៈ ។
ក្រោយពីធ្វើកិច្ចសន្យារួចមក អធិការដ្នាននគរបាលខណ្ឌចំការមនបានបញ្ជាឲ្យក្មេងទំនើងទាំងអស់នោះ ធ្វើការដោះដូរបំពង់ស៊ីម៉ាំង ដែលឮខ្លាំងចេញ និងដាក់បំពង់ ស៊ីម៉ាំង ធម្មតា ហើយបានផាវិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោកផងដែររួចអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ដោយសន្យាថា មិនកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ ឲ្យឮខ្លាំងៗរំខានដល់សាធារណជនទៀតឡើយ ៕ ស រស្មី