ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឯកទេសរុស្ស៊ី៖ ប្រទេសកូរ៉េខាងជើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកម្ទេចប្រទេសកូរ៉េខាងត្បូងដោយមិនចាំបាច់ប្រើគ្រាប់បែកបរមាណូ

ចែករំលែក៖

អ្នកឯកទេសរុស្សុីបញ្ជាក់ថា ការដោះស្រាយវិបត្តិនៅឧបទ្វីបកូរ៉េតាមរយៈ កិច្ច ការបរទេសគឺជារឿងចាំបាច់ ។ នៅពេលនេះកូរ៉េខាងជើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំផ្លាញកូរ៉េខាងត្បូងដោយមិនចាំបាច់ប្រើប្រាស់បរមាណូ។

តាមអ្នកឯកទេសរុស្ស៊ី កូរ៉េខាងត្បូងទទួលរងផលប៉ះពាល់ខ្លំាងជាងគេបំផុត ប្រសិនបើមានសង្គ្រាមកើតឡើងរវាងកូរ៉េខាង ជើងនឹងអាមេរិក។ កាំជ្រួចមីស៊ីលរបស់ កូរ៉េខាងជើង មានសមត្ថភាព វាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីកូរ៉េខាងត្បូង។

សាស្ត្រាចារ្យ Georgy Toloraya អ្នក ឯកទេសស្រាវជ្រាវពីទ្វីបអាស៊ី បានឲ្យដឹង ថា ស្ថានភាព បច្ចុប្បន្ននៅតំបន់អាស៊ីភាគខាងកើត កាន់តែតានតឹង ហើយបើមិនដោះ ស្រាយ ដោយសន្តិវិធីតាមរយៈកិច្ចការ បរទេសទេនោះ នឹងមានភាពគ្រោះថ្នាក់ កើតឡើង។

លោក Toloraya បញ្ជាក់ថា «មនុស្ស​ទាំងអស់ បានយល់យ៉ាងច្បាស់ថា ប្រសិន បើកូរ៉េខាងជើង និងអាមេរិកធ្វើសង្គ្រាម វាយប្រហារជាទ្រង់ទ្រាយធំនោះ អ្វីគ្រប់យ៉ាងនៅទីនោះនឹងត្រូវបំផ្លាញ។»

លោកបន្តទៀតថា ប្រសិនបើអាមេរិកប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយ វិបត្តិនៅឧបទ្វីបកូរ៉េនោះ ទីក្រុងព្យុងយ៉ាងនឹងវាយបកទៅលើទីតាំងអាមេរិកនៅក្នុងទឹកដីកូរ៉េខាងត្បូង ។

ជាក់ស្តែងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង កាលពីថ្ងៃទី២៩ ខែសីហា ជាការបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើង ពិតជាមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុង ការតបតជាមួយអាមេរិក ដោយកាំជ្រួច មីស៊ីលឆ្លងទ្វីប។

ក្រៅពីកូរ៉េខាងត្បូង ជប៉ុនក៏ទទួលរង ការខូចខាតមិនតិចនោះដែរ បើមានសង្គ្រាម កើតឡើង ។ជប៉ុនក៏មានទីតាំងទាហាន អាមេរិកនៅទីនោះ ហើយកូរ៉េខាងជើង ​ អាចបើកការវាយប្រហារទៅលើទីតាំង អាមេរិក ក៏ដូចជាទីតាំងកម្លាំងការពាររបស់ជប៉ុនផងដែរ។

លោក Toloraya ព្រមានថា គ្រាន់តែ​មានការគិតខុសឆ្គងណាមួយនោះ សោក នាដកម្មនឹងកើតឡើងជាមិនខាន ហើយ រឿងបែបនេះធ្លាប់កើតឡើងម្តងរួចមក ហើយក្នុងប្រវត្តិសាស្ត្រ គឺសង្គ្រាមនៅឧបទ្វីបកូរ៉េកាលពីឆ្នាំ១៩៥០៕ ម៉ែវ សាធី


ចែករំលែក៖