រុស្ស៊ីបានក្លាយជាប្រទេសដែលចំណាយប្រាក់ទៅលើសកម្មភាពយោធាច្រើនទី៣លើពិភពលោក នៅក្នុងឆ្នាំ២០១៦ និង នៅឆ្នាំ២០១៧ បើទោះបី រុស្ស៊ីប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច និងតម្លៃប្រេងធ្លាក់ថ្លៃក្តី។
កាលពីថ្ងៃទី១៤ខែមេសា មជ្ឈមណ្ឌល ស្រាវជ្រាវសន្តិភាព ទីក្រុងស្តុកខម SIPRI បានប្រកាសឲ្យដឹងថា ប្រាក់ចំណាយ សម្រាប់យោធារបស់រុស្ស៊ីនៅក្នុងឆ្នាំ ២០១៦ មានរហូតដល់ទៅ៦៩,២ពាន់ លានដុល្លារ គឺកើន ៥,៩ភាគរយ ។ តាមរបាយការណ៍ របស់អង្គការខាងលើ បញ្ជាក់ថា ការចំណាយខាងលើសម្រាប់យោធារបស់រុស្ស៊ី គឺខ្ពស់ បំផុត ប្រើប្រៀបធៀបនឹងប្រាក់ចំណូលរបស់ជាតិ ពេល ប្រទេសកំពុងរងការដាក់ទណ្ឌកម្ម និងតម្លៃ ប្រេងធ្លាក់ថ្លៃ។
តាមរបាយការណ៍ខាងលើបានឲ្យដឹង ថា ប្រទេស អារ៉ាប៊ី សាអ៊ូឌីត ដែលជា ប្រទេសធ្លាប់ ចំណាយប្រាក់ច្រើនសម្រាប់ យោធាពេលនេះបានធ្លាក់មកលំដាប់ទី៤ វិញដោយរុស្ស៊ីឈរលំដាប់ទី៣។ ចំណែក អាមេរិកនៅតែ រក្សាលំដាប់កំពូលនៅលើ ពិភពលោក ដដែល សម្រាប់ប្រាក់ចំណាយ លើយោធា ។ កាលពីឆ្នាំ២០១៦ ប្រាក់ចំណាយរបស់ អាមេរិក មាន៦១១ពាន់លានដុល្លារ ប៉ុន្តែនៅក្នុងឆ្នាំ២០១៧នេះ ប្រាក់ចំណាយ កើនឡើងជាបន្តទៀត គឺកើនបន្ថែមជិត៥០ ពាន់លានដុល្លារ សម្រាប់ផលិតនាវាផ្ទុក យន្តហោះបន្ថែម ។
ចំណែកចិនវិញជាប្រទេសចំណាយប្រាក់ច្រើនលំដាប់ទី២លើពិភពលោក ដោយចិនក៏បានបង្កើនការចំណាយ៥,៤ភាគរយនៅក្នុងឆ្នាំ២០១៦ ធ្វើឲ្យប្រាក់ចំណាយ សរុប មានដល់ទៅ២១៥ពាន់លាន ដុល្លារ។
បើនិយាយពីគម្លាតទៅលើប្រាក់ចំណាយសម្រាប់សកម្មភាពយោធា ការពារជាតិ ឃើញថា អាមេរិក ច្រើនជាង ប្រទេស មហាអំណាច យោធាផ្សេងទៀតលើពិភព លោក ក្នុងនោះមានចិន និងរុស្ស៊ីផងដែរ។
ចំណុចទាំងនោះហើយ ទើបបង្ហាញ យ៉ាងច្បាស់ថា យោធារបស់អាមេរិកនៅតែខ្លាំងជាងគេបង្អស់លើពិភពលោក ហើយ ប្រទេសផ្សេងទៀត ចង់ដណ្តើមយកមហា អំណាចពីអាមេរិកនោះ គឺត្រូវតែមាន យោធាខ្លាំង និងចំណាយច្រើនជាង អាមេរិកទើបបាន។ ប៉ុន្តែរឿងនោះពិបាក ខ្លាំងណាស់ ដោយសារតែសេដ្ឋកិច្ច មិននឹងន និង សកម្មភាពយោធាមិនទាន់ រឹងមាំ អាចធ្វើជាម្ចាស់មហាសមុទ្រនិងដែនដី លើពិភព លោកបាន។
បើនិយាយអំពីយោធា នាពេលនេះ អាមេរិកមានកម្លាំងយោធានៅគ្រប់ទិសទីជុំ វិញពិភពលោក ក្នុងនោះមានតំបន់ សំខាន់ៗដូចនៅក្នុងទ្វីបអាស៊ី និង នៅ តំបន់អឺរ៉ុបជាដើម។ មិនត្រឹមតែប៉ុណ្ណោះ អាមេរិកក៏បានពង្រាយ អាវុធទំនើបៗរបស់ខ្លួននៅគ្រប់ទិសទីអាចធ្វើសង្គ្រាមបាន ក្នុង រយៈពេលខ្លីបំផុត ពេលមានបញ្ជាពីប្រធានា ធិបតី ។
មតិមួយចំនួនធ្លាប់បានលើកឡើងថា ការបញ្ជូនទាហាន និងអាវុធ ទៅឆ្ងាយពី អាមេរិក នឹងក្លាយជាចន្លោះប្រហោងសម្រាប់ ការវាយបកទៅលើអាមេរិកវិញពីប្រទេស នានាដូច រុស្ស៊ី ។ ប៉ុន្តែ ក្រុមអ្នកឯកទេសបាន បញ្ជាក់ថា ប្រការដែលមីស៊ីល បំពាក់ក្បាល គ្រាប់បរមាណូ ឬយន្តហោះ ទម្លាក់គ្រាប់ ហោះចូលក្នុងទឹកដីអាមេរិក មិនមែនជា រឿងងាយស្រួលនោះឡើយ គ្រាន់តែហោះមកកៀកមានចម្ងាយប្រមាណ១០០គីឡូម៉ែត្រ អាមេរិកត្រូវបណ្តេញ យន្តហោះ នោះចេញ បើមីស៊ីលវិញប្រាកដជាកម្ទេចចោលមិនខាន។
មុនពេលដែលអាមេរិកធ្វើសកម្មភាពនៅជុំវិញពិភពលោក អាមេរិកបានបង្កើន ការការពារ ខ្លួនយ៉ាងល្អបំផុត មិនអាចមានប្រទេសណាមួយវាយប្រហារទៅលើទឹកដីអាមេរិកបានឡើយ។ ចំណែកប្រទេស ដែលវាយប្រហារអាមេរិកបាន មិនមាន ច្រើននោះ ឡើយពោលគឺមានតែ ២-៣ ប្រទេស ប៉ុណ្ណោះ ដូចជាចិន និងរុស្ស៊ី រួម ទាំងកូរ៉េខាងជើង ផងដែរ។
ប៉ុន្តែសូមកុំភ្លេចថា បើគ្រាប់មីស៊ីល ឆ្លងទ្វីបរបស់ចិន រុស្ស៊ីឬកូរ៉េខាងជើង ហោះ ចូលដល់ទឹកដីអាមេរិកនោះ ប្រទេសទាំង នោះនឹងរលាយ មុនពេលមើលឃើញមីស៊ីលវាយចំទីតាំងនៅអាមេរិកទៅទៀត។ ដោយ សារតែទាំងចិន និងរុស្ស៊ី អាមេរិក មាន កម្លាំងទាហាន នៅក្បែរផ្ទះរបស់ខ្លួន អាមេ រិកប្រើរយៈពេលខ្លីប៉ុណ្ណោះ អាច កម្ទេច ប្រទេសជាសត្រូវបាន មិនអនុញ្ញាត ឲ្យ បាញ់មីស៊ីល គ្រាប់ទី២ទៅលើអាមេរិកនោះ ឡើយ។
ចំណុចទាំងនោះហើយបានជាអាមេរិកមានសកម្មភាពយោធា មិនខ្លាចប្រទេស ណាទាំងអស់ ទោះប្រទេសនោះមានអាវុធ បរមាណូ ច្រើនជាងអាមេរិកដូចជារុស្ស៊ីក្តី ក៏ពិបាកវាយប្រហារអាមេរិកដែរ។
អាចនិយាយបានថាពេលនេះអាមេរិក មានវិធីសាស្ត្រគ្រប់គ្រាន់សម្រាប់ ទប់ស្កាត់ មីស៊ីលល្បឿនលឿនបំផុតរបស់រុស្ស៊ី ក្នុង នោះក៏មានអាវុធ ឡាស៊ែរទៀតផង។
អ្វីដែលកាន់តែច្បាស់នោះ កន្លងមក គ្រាន់តែយន្តហោះទម្លាក់គ្រាប់បែករបស់ រុស្ស៊ី ហោះនៅក្នុងដែនអាកាសអន្តរជាតិ ក្បែរ រដ្ឋ អាឡាស្ការអាមេរិក មិនទាន់ចូលដល់ក្នុងដែនអាកាសអាមេរិក ផង ក៏ត្រូវ អាមេរិក បណ្តេញចេញទៅហើយ ធ្វើម្ទេច ឡើយ យន្តហោះទម្លាក់គ្រាប់ទាំងនោះ ចូលទៅ ទម្លាក់នៅក្នុងទឹកដីអាមេរិកបាន។ ទាំងនោះហើយទើបក្រុមអ្នកវិភាគលើកឡើង ថា បើមានសង្គ្រាមលោកកើតឡើង អាមេរិកខូចមួយប្រទេស ចិនឬរុស្ស៊ី ខូច ១០ បើអាមេរិករងការវាយប្រហារ គ្រាប់ បែកបរមាណូ មួយគ្រាប់ពីរុស្ស៊ី ក្នុងពេលតែមួយរុស្ស៊ីនឹងរងការវាយប្រហារ ១០ គ្រាប់ពីអាមេរិក។ ទាំងចិន និងរុស្ស៊ី អាមេ រិកបានបញ្ជូនបរមាណូទៅកៀក និង ពី គ្រប់ទិសទី។ ចំណែករុស្ស៊ីឬចិន ចង់វាយប្រហារអាមេរិកគឺត្រូវតែវាយប្រហារពី ចម្ងាយ ទើបបាន។
ជាក់ស្តែង កាលពីថ្ងៃទី ១៧ខែមេសាយន្តហោះទម្លាក់គ្រាប់បែក២គ្រឿង ប្រភេទ Tu-95 របស់រុស្ស៊ី ត្រូវបានយន្ត ហោះ ចម្បាំង បំបាំងកាយអាមេរិក២គ្រឿង ប្រភេទ F-22 Raptor ដែលជាយន្តហោះ ទំនើប បំផុត លើពិភពលោក បានទៅ រារាំងយន្ត ហោះ រុស្ស៊ីដែលបានចូលទៅកាន់ដែនអាកាសអន្តរជាតិនៅឆ្នេរសមុទ្រ រដ្ឋAlaska ។
ហេតុការណ៍ខាងលើកើតឡើងក្នុងពេលដែលយន្តហោះរុស្ស៊ី បានចូលក្នុង ដែន អាកាស ស្ថិតក្រោមការការពារ របស់អាមេ រិក។ ព័ត៌មានខាងលើ ត្រូវបានមន្ទីរបញ្ច កោណ អាមេរិកប្រកាស ឲ្យដឹងនៅថ្ងៃទី ១៨ ខែមេសា ។
មន្ត្រីយោធាអាមេរិកមួយរូប ដែលមិន បញ្ចេញឈ្មោះបានឲ្យដឹងថា កម្លាំង ទាហាន អាមេរិក បានបំពេញការងារយ៉ាងល្អ ដើម្បី សុវត្ថិភាពរបស់អាមេរិក ។ យន្តហោះ របស់រុស្ស៊ីបានហោះហើរចម្ងាយពីកោះ Kodiak ប្រមាណ១៦០គីឡូម៉ែត្រ ។ នៅ ពេលដែលទៅរារាំង កម្លាំងទាហាន អាកាសអាមេរិកនិងរុស្ស៊ីមិនបានទំនាក់ ទំនងណាមួយជាមួយគ្នាតាមវិទ្យុទាក់ទងនោះឡើយ។
ហេតុការណ៍ខាងលើ តំណាងរាស្ត្រ អាមេរិក មកពីទីក្រុង Illinois លោក Adam Kinzinger បានបញ្ជាក់ថា ទីក្រុង មូស្គូមានចេតនាបង្ហាញឥទ្ធិពលយោធា របស់ខ្លួន តាមរយៈការហោះហើរ ចូលទៅ កៀកទឹកដីអាមេរិក ក្នុងគោលដៅចង់ ដឹង ថា តើអាមេរិកមានប្រតិកម្មបែបណាដែរ៕ ម៉ែវ សាធី