ប៉ោយប៉ែត៖ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ និងថ្នាំញៀនទៅទីបញ្ជារការអាវុធហត្ថខេត្តដើម្បីសាកសួរនិងបញ្ជូនបន្ត កាលពីរសៀលថ្ងៃទី៣០ខែសីហាឆ្នាំ២០១៧បន្ទាប់ពពី កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៥៦៨ ក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោង០១និង១៥នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រោយអតីតសណ្ឋាគារនាគមាស ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ចប្រាប់ថាជនសង្ស័យទាំង៣នាក់ មានឈ្មោះសួស ស៊ីណា ហៅញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ (ជាអ្នកចែកចាយ)/ ២.សេង អេនឌូ ភេទប្រុស អាយុ១៤ឆ្នាំ និង/៣.ម៉ិច វៀច ភេទប្រុស អាយុ១២ឆ្នាំ អ្នកទាំងបីនាក់រស់នៅក្នុងភូមិកើតហេតុ។
សមត្ថកិច្ចបញ្ជាក់ថាៈក្នុងការប្រតិបត្តការនេះកម្លាំងបានចុះឆែកឆេរលំនៅដ្ឋានជនសង្ស័យ ឈ្មោះសួស ស៊ីណា ហៅញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ (ជាអ្នកចែកចាយ) រកឃើញវត្ថុតាងថ្នាំញៀនប្រភេទខេទឹកកក ចំនួន៨២កូនថង់តូច, កាំភ្លើងច្នៃ១ដើម បាញ់គ្រាប់កា៥៤ និងមានគ្រាប់៤គ្រាប់, កាំបិតសាំម៉ូរ៉ៃ១ដើម, និងថង់វេចខ្ចប់ថ្នំញៀនមួយចំនួនដើម្បីបំរើសេវ៉ាថ្នាំញៀនដែលជននេះចែកចាយឧ្យក្រុមបក្ខពួកដទៃទៀត ។
មុនឈានដល់ការបង្ក្រាករណីខាងលើ សមត្ថកិច្ចទទួលព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងភួមិដែលពួកគាត់មានកាសង្ស័យថា ជនខាងលើនេះកំពុងតែធ្វើសកម្មភាពជួញដូរថ្នាំញៀនទើបកម្លាំងអាវុធហត្ថចុះប្រតិបត្តិការប្រទះឃើញដូចដែលពលរដ្ឋរាយការណ៏ខាងលើមែន ។
សមត្ថកិច្ចបញ្ជាក់បន្ថែមថាៈ ក្រោយពីធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំងបីនាក់នេះកម្លាំងអាវុធហត្ថក្រុងបានសាក់សួរធ្វើកំណត់ហេតុ ពួកគេបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាពួកគេបានប្រព្រិតដូចពាក្យសមត្ថកិច្ចបានសាកសួរមែន។
ក្រោយពីកសាងសំណុំរឿងរួចរាល់ជនសង្ស័យទាំងបីនាក់ត្រូវបញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃកើតហេតុដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការខេត្តបន្ទាយមានជ័យចាត់ការតាមផ្លូវច្បាប់៕ វណ្ណា