ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនពិការដឹកសាច់មាន់ខូចគុណភាពតាមរទេះព្រួតវាយអ្នកសារព័ត៌មានសង្ស័យរឿងគំនុំ

ចែករំលែក៖

ប៉ោយប៉ែត៖ ក្រុមជនពិកាមានគ្នា៣នាក់ព្រួតគ្នាវាយអ្នកសារព័ត៌មានម្នាក់រងរបួសទ្រោមខ្លួនបន្ទាប់ពី ទៅសួរនាំ ជនសង្ស័យដឹកសាច់មាន់ខូចគុណភាពពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី៣១ខែ សីហា ២០១៧ នៅចំណុចផ្សារមង្គល់ឋិតក្នុងភូមិប៉ោយប៉ែត/សង្កាត់ក្រុងប៉ោយ៉ែតខេត្តបន្ទាយមានជ័យ។

តាមសំដីជនរងគ្រោះឈ្មោះ វេន ប្រុស ហៅ ច័ន្ទ អាយុ ៣២ឆ្នាំ មុខងារជាអ្នកយកព័ត៌មាន និងជាប្រធានសាខាខេត្តបន្ទាយមានជ័យនៃសារព័ត៌មាន(ព្រះច័ន្ទកម្ពុជា)ដែល ក្រុមជនពិការដែលវាយខ្លួននោះមានឈ្មោះម្នាក់ឈ្មោះ ហួ ឡុងភេទប្រុសអាយុជាង៥០ឆ្នាំជាអ្នកបើករថយន្តឲ្យលោកហុង លៀង អនុប្រធានសាខាកាំកុងត្រូលទទួលបន្ទុកប្រមូលចំណូលនិងទីផ្សារសាខាខេត្តបន្ទាយមានជ័យ/ទី២មានឈ្មោះហែម ថនភេទប្រុសអាយុជា២០ឆ្នាំជាកម្មកអួរទេះចំណែកម្នាក់ទៀតមិនស្គាល់អត្តសញ្ញា។

ជនរងគ្រោះបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី៣១ សីហា ២០១៧ជាថ្ងៃកើតហេតុ លោកបានជិះម៉ូតូទៅប្រទះឃើញរទេះជនពិការវេចខ្ទប់ថង់ខ្មៅសង្ស័យសាច់មាន់ខូចគុណភាព ក៏សួរនាំ ស្រាប់តែពេល នោះក្រុមជនពិការមានគ្នាជិត២០នាក់ មានទាំងអ្នកមិនពិការព្រួតវាយ នៅមុខទីលានត្រួតពិនិត្យទំនិញគយរដ្ឋាករច្រកទ្វារអន្តជាតិប៉ោយប៉ែត បណ្តាលឲ្យបែកច្រមុះហូរឈាម តែម្ដង។

ពាក់ព័ន្ធនិងបញ្ហានេះលោក ហុង ហៀងបានប្រាប់ថា ចំពោះលោកហួ ឡុងខាងលើ លោកបានបញ្ឈប់ពីការងារយូរហើយ មិនពាក់ព័ន្ធនិងលោកទេ។

ដោយឡែកក្រុមជនពិកាបានឲ្យដឹងថា មូលហេតុដែលពួកគាត់ព្រួតវាយជនរងគ្រោះនោះ ដោយចោទថា អ្នកសារព័ត៌មានខូចខុសគេ មិនគោរពវិជ្ជាជីវៈ តែខុសរឿងអីនោះ មិនបានបញ្ជាក់នោះទេ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យប្តឹងនៅកម្លាំងព្រហ្មទណ្ឌនគរបាលក្រុងប៉ោយប៉ែតយកក្រុមជនពិកាយកសួរនាំដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

លោកវរសេនីយ៍ ធិន ស៊ិនដេតបានប្រាប់ថា ជំហ៊ានដំបូងលោកឲ្យភាគីទាំងពីរសម្របសម្រួលគ្នា បើភាគីទាំងពីរមិនទទួលយកការសម្របសម្រួលនេះទេ លោកនិងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញស្នងការខេត្តចាត់ការបន្ត។

ប្រភពពីពលរដ្ឋថា ក្រុមជនពិការមួយចំនួននៅក្រុងប៉ោយប៉ែតដែលមានមុខរបជាអ្នកអួសរទេះដឹកទំនិញពីផ្សាររោងក្លឿ(ប្រទេសថៃ)មកកម្ពុជាតាមច្រកទ្វារអន្តជាតិនោះអ្នកទាំងនោះដឹកសាច់មាន់ខូចគុណភាពទាំងអស់ក្នុងមួយថ្ងៃមិនក្រោមពី៥តោនោះឡើយបើទោះជាមន្ត្រីជម្នាញបង្ក្រាប់យ៉ាងណាក៏ដោយក៏ក្រុមទាំងនោះបានដាក់សាច់មាន់បង្កប់ក្រោមរទេះដើម្បីយកឧ្យម៉ួយចែកចាយទៅតាមទីផ្សារក្នុងប្រទេសកម្ពុជា គួតែមន្ត្រីជម្នាញរិតបន្តឹងចំពោះក្រុមទាំងនេះដែលបង្ករគ្រោះថ្នាក់ដល់ជីវិតប្រជាពលរដ្ឋតាមរយៈសាច់មានខូចគុណភាព ៕ វណ្ណា


ចែករំលែក៖