ការខូចខាតដោយសារតែព្យុះ Harvey នៅអាមេរិក មានច្រើនជាង ១៦០ពាន់លានដុល្លារ នៃការបំផ្លាញដោយព្យុះកាទ្រី ណា កាលពីឆ្នាំ២០០៥នៅឈូងសមុទ្រ មិុចស៊ីកូ ។
តាមតួលេខវិភាគរបស់បណ្តាញព័ត៌មានរ៉យទ័របានឲ្យដឹងថា ព្យុះ Harvey នៅរដ្ឋ តិចសាស់ បានបំផ្លាញទ្រព្យសម្បត្តិ អចល ទ្រព្យ គិតជាទឹកប្រាក់ជាង២៣ពាន់លាន ដុល្លារ ។ នេះគ្រាន់តែក្នុងវិស័យអចលនទ្រព្យតែប៉ុណ្ណោះ នៅមានការខាតបង់ ផ្សេងៗទៀត ដោយព្យុះបង្កឡើងអាចច្រើន ជាង ព្យុះកាទ្រីណា ។
អ្នកវិទ្យាសាស្ត្រ Adam Smith បាន បញ្ជាក់ថា នៅពេលនេះ មន្ត្រីសហរដ្ឋអាមេរិកកំពុងតែវាយតម្លៃពីការខូចខាតដោយសារព្យុះ ហារវេយ បង្កឡើង។ ក្នុងនោះបូក បញ្ចូលទាំង សកម្មភាព អាជីវកម្ម អចល ទ្រព្យ ផ្ទះសម្បែងដែលរងការបំផ្លាញក៏ដូចជា ប្រាក់ជំនួយដល់ពលរដ្ឋ ព្រមទាំងប្រាក់ចំណាយសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ឡើងវិញ។
ដូច្នេះព្យុះហារវេយ គឺជាព្យុះ ដែលបានបំផ្លាញអាមេរិកច្រើនជាងគេបង្អស់នៅក្នុងក្នុងប្រវត្តិសាស្ត្រទឹកដីអាមេរិក។ នៅ ពេលនេះព្យុះ ហារវេយ ធ្វើដំណើរចេញពី រដ្ឋតិចសាស់ទៅកាន់ រដ្ឋ Louisiana និង ប្រទេសជិតខាងនៅក្នុងតំបន់។
ព្យុះដែលបំផ្លាញទ្រព្យសម្បត្តិអាមេរិកច្រើន ដូចជា ព្យុះ Sandy កាលពីឆ្នាំ២០១២ បានបំផ្លាញទ្រព្យសម្បត្តិ ៧០ពាន់លាន ដុល្លារ ។ ព្យុះ Ike នៅតិចសាស់ កាលពី ឆ្នាំ២០០៨ មាន ៣៤ពាន់លានដុល្លារ។ ព្យុះកាទ្រីណា ១៦០ពាន់លានដុល្លារ និងពេលនេះព្យុះហារវេយ អាចបំផ្លាញ ទ្រព្យសម្បត្តិ ដល់ ២០០ពាន់លានដុល្លារ អាមេរិក។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធ នឹងព្យុះហារវេយ រោងចក្រ ផលិតសារធាតុគីមី មួយកន្លែងនៅជិត រដ្ឋហាវស្តុន សហរដ្ឋអាមេរិក ត្រូវបានគេ រំពឹងថា នឹងអាចផ្ទុះ ឬក៏ឆាបឆេះ នៅគ្រប់ ពេលមិនយូរថ្ងៃនោះទេ ។
ក្រុមហ៊ុនបានអះអាងថា នៅក្នុងអំឡុងពេលភ្លៀងធ្លាក់ខ្លាំង ដែលរងនូវសម្ពាធ ទាបពីព្យុះសង្ឃរា Harvey រោងចក្រ Arkema នៅក្រុង Crosby បានបាត់បង់សារធាតុត្រជាក់ដែលជាធាតុផ្សំ ជាសារធាតុគីមី ដែលត្រូវការចាំបាច់រក្សាឲ្យនៅត្រជាក់ ហើយមិនអាចមានវិធីណាមួយដើម្បី ទប់ ស្កាត់ទៅលើអគ្គិភ័យ កើតឡើងបានឡើយ ។
គួរបញ្ជាក់ថា ព្យុះសង្ឃរាមួយនេះបានសម្លាប់មនុស្សអស់៣៣នាក់ ។
ក្រៅពីនេះ រាល់ការផ្គត់ផ្គង់ថាមពលរដ្ឋនៅសហរដ្ឋអាមេរិក ក៏រងការវាយប្រហារ ដោយព្យុះនេះដែរ ខណៈដែលមានបណ្តា ក្រុមហ៊ុន ប្រេងមួយចំនួនបានបិទការបង្ហូរប្រេងតាមបំពង់នាំប្រេងរបស់ពួកគេ ៕ ម៉ែវ សាធី