ព័ត៌មានទាន់ហេតុការណ៍៖

ហ្វេសប៊ុកនៅតែបន្តបង្ហាញព័ត៌មាននិងរូបភាព «ក្រុមជ្រុលនិយមរបស់តៃវ៉ាន់ជួបប្រជុំសម្ងាត់ជាមួយមេដឹកនាំ CNRP នៅទីស្នាក់ការកណ្ដាល»

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ហ្វេសប៊ុកឈ្មោះ កូនខ្មែរ បានបន្តទម្លាយព័ត៌មាន និងរូបភាពថា «ក្រុមជ្រុលនិយមរបស់តៃវ៉ាន់បានជួបប្រជុំសម្ងាត់ជាមួយមេដឹកនាំ CNRP នៅទីស្នាក់ ការកណ្ដាលកាលពីចុងឆ្នាំ២០១៣ដើម្បីរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល» ។

នៅក្នុងនោះហ្វេសប៊ុកមួយនេះបានរៀបរាប់អំពីផែនការផ្តួលរំលំរដ្ឋាភិបាលតាម ទម្រង់បដិវត្តន៍ពណ៌ដើម្បីបង្កើតរដ្ឋាភិបាលមួយដែលអាមេរិកជាអ្នកបញ្ជាផងបម្រើឲ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយជាយុទ្ធសាស្ត្ររបស់អាមេរិកនៅអាស៊ីផង ។

ហ្វេសប៊ុក «កូនខ្មែរ» បានបង្ហាញព័ត៌ មាននិងរូបភាពដូចខាងក្រោមនេះ៖

កន្លងមកផេកកូនខ្មែរយើងខ្ញុំបានទម្លាយផែនការប្រទាក់ក្រឡាចាក់ស្រែះរៀបចំ ដោយអាមេរិក និងគាំទ្រដោយសម្ពន្ធមិត្ត ក្នុងការផ្តួលរំលំរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈយន្តការអង្គការក្រៅ រដ្ឋាភិបាលដូចជា NDI, CANVAS ជ្រក ក្រោមស្លាក IRI ព្រមទាំងភ្នាក់ងារចារកម្ម អាមេរិក CIA ផ្សេងជាច្រើនដើម្បីអនុវត្ត យុទ្ធសាស្ត្រយុទ្ធវិធីនិងឧបាយកិច្ចនៃបដិ វត្តន៍ពណ៌។ ប៉ុន្តែថ្ងៃនេះយើងខ្ញុំសូមទម្លាយជូនសាធារណមតិឲ្យបានដឹងថែមទៀតថា តើ CNRP បាននិងកំពុងសហការជាមួយអ្នកណាផ្សេងទៀតដើម្បីផ្តួលរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន ?

ក្រោយការបោះឆ្នោតនៅស្រុកខ្មែរឆ្នាំ ២០១៣បន្ថែមពីលើការជួយជាសម្ងាត់ពី NGO បរទេសខាងលើនេះក៏មានការជួយជ្រោមជ្រែងភ្ជាប់ទំនាក់ទំនងរវាង CNRP ជាមួយក្រុមជ្រុលនិយមនៅតៃវ៉ាន់ដែល មានបទពិសោធន៍ជាច្រើនអំពីការរៀបចំចាត់ចែងប្រមូលកម្លាំងមហាជនដើម្បី ទម្លាក់រដ្ឋាភិបាលតាមចលនាអំណាច ប្រជាជន People’s Power ។

ប្រភពព័ត៌មានពីក្រុមអ្នកប្រជាធិបតេយ្យសេរីជឿនលឿននៅតៃវ៉ាន់បានបញ្ជាក់ឲ្យ ដឹងថា ដើម្បីជួយ CNRP ផ្តួលរំលំរដ្ឋាភិបាល ទីក្រុងភ្នំពេញក្រោមលេសប្រឆាំងលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ពួកអង្គការទាំងនោះបានជួយចាត់ចែងឲ្យក្រុមជ្រុលនិយម នៅតៃវ៉ាន់បានចូលមកសម្ងំនៅស្រុកខ្មែរដើម្បីជួបប្រជុំជាសម្ងាត់ជាមួយមេដឹកនាំ CNRP នៅទីស្នាក់ការកណ្ដាលក្នុងសង្កាត់ចាក់អង្រែកាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ។

ផ្អែកលើបទពិសោធន៍ដែលទទួលពី ការប្រជុំនេះចលនាធ្វើបាតុកម្មរបស់CNRP ក៏បានពង្រីករូបភាពនិងទ្រង់ទ្រាយទៅជាបាតុកម្មហិង្សា និងជាកុបកម្មនៅផ្លូវវេងស្រេងនៅថ្ងៃ៣-៤ ខែមករា ឆ្នាំ២០១៤។

ម៉្យាងវិញទៀតបើទោះបីជាចលនា អំណាចប្រជាជនផ្តួលរំលំរដ្ឋាភិបាលនាយក រដ្ឋមន្រ្តី ហ៊ុន សែន ទទួលការបរាជ័យក៏ ដោយក៏ទំនាក់ទំនងជាចំហ និងសម្ងាត់រវាង ក្រុមជ្រុលនិយមតៃវ៉ាន់ជាមួយបក្ស CNRP នៅតែបន្តជាប្រចាំដែលមាន កឹម មនោវិទ្យា ជាស្ពានចម្លងដើម្បីឈានទៅសម្រេចគោលដៅដែលបានគ្រោងទុក ។

ប្រភពដដែលបានប្រាប់ឲ្យដឹងថែមទៀតថា ក្រោមលេសសង្កេតការណ៍ការបោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់គឺនៅថ្ងៃ១៦ ខែមករា ឆ្នាំ២០១៦ អង្គការបរទេសនៅស្រុកខ្មែរក៏បានជួយរៀបចំឲ្យកូនស្រីលោក កឹម សុខា គឺកឹម មនោវិទ្យា ដែលជាសង្សារ របស់ភ្នាក់ងារ CIA ក្នុងស្ថានទូតអាមេរិក នៅភ្នំពេញឲ្យទៅចូលរួមគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សប្រឆាំងនៅតៃវ៉ាន់ផង និងក៏ដើម្បីបន្តកិច្ចសហការ សម្ងាត់ផងដែរ ។

ការរៀបរាប់ព័ត៌មានខ្លះៗខាងលើនេះគ្រាន់តែចង់បញ្ជាក់ថា នៅស្រុកខ្មែរគឺពិតជាមានការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល តាមទម្រង់បដិវត្តន៍ពណ៌ដើម្បីបង្កើតរដ្ឋា ភិបាលមួយដែលអាមេរិកជាអ្នកបញ្ជាផង បម្រើឲ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយជាយុទ្ធសាស្ត្ររបស់អាមេរិកនៅអាស៊ីផង និងជាពិសេសការអនុវត្ត«នយោបាយចិន២»ផងដែរ។ អ្វីៗដែលបានរៀបរាប់ខាង លើនេះគ្រាន់តែជាគំនិតសំរាប់អ្នកកាន់ អំណាចនៅស្រុកខ្មែរ និងទីក្រុងប៉េកាំង ត្រិះរិះពិចារណា ៕ ហេង សូរិយា

 


ចែករំលែក៖