បច្ចុប្បន្នរុស្ស៊ីនិង ចិន បានបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យ អាកាសចរណ៍ និងអាវកាស ដោយកន្លងមក ប្រទេសទាំងពីរ បានរួមដៃគ្នា ផលិតយន្តហោះពាណិជ្ជកម្ម សម្រាប់ដឹកអ្នកដំណើរ ប្រជេងនិងក្រុម ហ៊ុន ប៊ូអិន និងអ៊ែរប៊ឺស។ នៅពេលនេះរុស្ស៊ី និងចិន បន្តរួមគ្នាស្រាវជ្រាវ លើភពព្រះច័ន្ទ ដែលពីមុនមកមានតែអាមេរិក និង រុស្ស៊ីប៉ុណ្ណោះ ដែលស្រាវជ្រាវក្នុងវិស័យនេះ។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារអវកាសរដ្ឋ របស់ប្រទេសរុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ី និងចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទៅវិញទៅមក ស្តីពីការស្រាវជ្រាវអវកាស ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២២ ។ វានឹងរួមបញ្ចូលទាំង ការអភិវឌ្ឍផ្កាយរណប និងបេសកកម្មទៅភពព្រះច័ន្ទ។
យោងតាមសារព័ត៌មាន RT បានផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ បានឲ្យដឹងដោយផ្អែកតាមសារព័ត៌មាន RIA Novostiថា កិច្ចព្រមព្រៀងដែលគ្របដណ្ដប់ លើការស្រាវជ្រាវអវកាស ចំនួនប្រាំនេះ ត្រូវបានគេរំពឹងថា នឹងត្រូវចុះហត្ថលេខានៅក្នុងខែកញ្ញា។
ការអនុម័តកម្មវិធីថ្មីនេះ ត្រូវបានគ្រោង សម្រាប់ក្នុងអំឡុងកិច្ចប្រជុំបន្ទាប់ នៃអនុគណៈកម្មាធិការ ស្តីពីលំហរនៃគណៈកម្មការ រុស្ស៊ី-ចិន សម្រាប់ការរៀបចំកិច្ចប្រជុំទៀងទាត់ របស់ប្រមុខរដ្ឋាភិបាល ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ខែកញ្ញា នៅទីក្រុងម៉ូស្គូ៕ ម៉ែវ សាធី