ភ្នំពេញ៖ រថយន្តធុនយក្សដឹករាប់សិបម៉ែត្រគូបចំនួន៤គ្រឿង ត្រូវបានអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងសង្កាត់បាក់នាំគ្នាឃាត់ហើយថៅកែក្រុមហ៊ុនមកធ្វើកិច្ចសន្យាធ្វើផ្លូវសងវិញដោយពួកគាត់អះអាងថា ក្រុមហ៊ុននេះបានដឹកឈើបំផ្លាញផ្លូវបេតុនិងផ្លូវលំខូចខាតខ្ទេចខ្ទីអស់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្លូវមាត់ទន្លេភូមិក្តីចាស់ សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វា ។
ប្រជាពលរដ្ឋនៅសង្កាត់បាក់ខែងអះអាងថា រថយន្តទាំង៤គ្រឿងជារបស់ក្រុមហ៊ុន(ឌីធីសុីហ្គ្រុប) ដែលមានលោកឧកញ្ញា៉ អុឹងសុីតាតវីរៈប្រនាយកក្រុមហ៊ុន ដែលដឹកឈើរាប់សិបម៉ែត្រគូបលើសចំណុះទាំងយប់ទាំងថ្ងៃបំផ្លាញផ្លូវខូចខាតខ្ទេចខ្ទីអស់ ជាយូរខែមកហើយ ។
រថយន្តដែលអាជ្ញាធរឃាត់នោះទី១ ពាក់ស្លាកលេខ តាកែវ 3A 1399 ទី២ ស្វាយរៀង 3A 1056 ទី៣កំពង់ចាម 3A 3833 និងទី៤កំពង់ចាម3A 3148 ដោយរថយន្តទាំង៤គ្រឿងនេះ ពួកនិយាយថាបានដឹកឈើលើសទំងន់បំផ្លាញផ្លូវបេតុងខូចខាតអស់ជាង១០០០ម៉ែត្រនៅចំណុចក្បែរកន្លែងឃាត់រថយន្តខាងលើ ។
លោក មាស ម៉ារី ចៅសង្កាត់បាក់ខែង បានឱ្យដឹងថា ក្រុមហ៊ុន ឌីធីសុីហ្គ្រុបនេះ បានដឹកឈើ ពី(ក្រុមហ៊ុន វី អេនើជី ឡូជីស្ទីក )នៅឃុំ២ធ្នូស្រុកស្នួលខេត្តក្រចេះ មកដាក់នៅឃ្លាំងក្នុងដីឡូតិ៍មួយកន្លែងរបស់ក្រុមឌីធីសីុហ្គ្រុប ដែលមានទីតាំងនៅភូមិក្តីចាស់សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
លោកចៅសង្កាត់បន្តថា ដោយសារតែក្រុមហ៊ុននេះយករថយន្តធុនយក្សដឹកឈើលើសចំណុះ ហើយបានបំផ្លាញផ្លូវខូចខាតអស់មួយចំនួនទើបពួកគាត់ឃាត់ហើយឱ្យម្ចាស់ក្រុមហ៊ុនធ្វើកិច្ចសន្យាធ្វើផ្លូវសងវិញ ចំពោះផ្លូវដែលខូចរួចហើយ ចំណែក ទៅថ្ងៃមុខក៏ត្រូវធ្វើកិច្ចសន្យាដែរបើខូចបន្ថែមទៀតត្រូវធ្វើសងវិញដូចគ្នា ។
នាយសង្កាត់រដ្ឋបាលព្រៃឈើឫស្សីកែវ លោកសុខ ធឿនឲ្យដឹងថា ឈើនិងដឹកចេញពីស្រុកឈ្នួលយកមកស្តុបទីតាំងឃ្លាំងមួយកន្លែងនៅភូមិក្តីចាស់សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារដោយឈើទាំងនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវពីរដ្ឋាបាលព្រៃឈើស្រុកឆ្លូងខេត្តខេក្រចេះ។
ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ឈើនេះគីជាឈើរបស់បងបង្កើតរបស់អភិបាលរងរាជធានីភ្នំពេញ និងដឹកបន្តទៅសាសង់លំឋាននៅសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វា៕ ជ្រោយពេជ្រ