ព័ត៌មានទាន់ហេតុការណ៍៖

រវល់ងាកមើលកូនជិះនៅបាំងខាងក្រោយរេចង្កូតបុកបង្គោលភ្លើងទាំងថ្ងៃ

ចែករំលែក៖

ភ្នំពេញ:រថយន្តម៉ាកCRV មួយគ្រឿងបានរងនូវការខូចខាតផ្នែកខាងមុខផ្ទុះពោងសុវត្តិភាពក្នុងករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយអ្នកបើកបរមិនប្រយ័ត្នបានរេចង្កូតទៅបុកបង្គោលភ្លើងទាំងថ្ងៃកាលពីវេលាម៉ោង១,៣០នាទីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ មុខវត្តនិរោធ សង្កាតនិរោធ ខណ្ឌច្បារអំពៅ ។

រថយន្តបង្កម៉ាកហុងដា CRV ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2K-6007 បើកបរដោយស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ ក្រោយបង្កហេតុបើករថយន្តដឹកដៃកូនឡើងជិះម៉ូតូឌុបចេញពីកន្លែងកើតហេតុ ។

លោកឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះកើតឡើងដោយសារអ្នកបើកបរមិនប្រយ័ត្ន ។ រថយន្តបង្កបើកបរក្នុងទិសដៅពីកៀនស្វាយទៅភ្នំពេញ មកដល់កន្លែងកើតហេតុប្រហែលជាអ្នកបើកបរជាស្ត្រីរវល់ងាកក្រោយដើម្បីមើលកូនយំជិះនៅបាំងខាងក្រោយ គ្រានោះស្រាប់រេចង្កូតរថយន្តទៅបុកបង្គោលភ្លើងពេញទំហឹងតែម្តង ។ ដោយសាររថយន្តបើកល្បឿនយឺតៗមិនបណ្តាលអោយបាក់បង្គោលភ្លើងនោះទេ ខូចខាតតែរថយន្តផ្នែកខាងមុខ ចំណែកបង្គោលភ្លើងទ្រេតបន្តិច ក្រោយកើតហេតុអ្នកបើកបររថយន្តដឹដៃកូនជិះម៉ូតូឌុបចេញពីកន្លែងកើតហេតុ ។

បច្ចុប្បន្នរថយន្តបង្កត្រូវសមត្ថកិច្ចស្ទូចយកមកកាន់អធិការដ្ឋាននគរបាលដើម្បីដោះស្រាយតាមច្បាប់ ៕សណ្តោស


ចែករំលែក៖