ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកញ្ញា បានទម្លាយរូបថតអនុស្សាវរីយ៍មួយសន្លឹក ខណៈដែលសម្តេច និងក្រុមគ្រួសារកាលណោះ ក្នុងឆ្នាំ១៩៨៥ បានទៅលំហែកាយនៅឆ្នេរសមុទ្រ។
សម្តេចតេជោបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជូនរូបថតអនុស្សាវរីយ៍មួយសន្លឹកនៅវុងតាវប្រទេសវៀតណាមពេលទៅលំហែរកាយនៅឆ្នេរសមុទ្រទីនោះកាលពីឆ្នាំ ១៩៨៥។ ក្នុងរូបថតនេះគឺមានភរិយាខ្ញុំ កូនប្រុស ហ៊ុន ម៉ាណែត ខាងឆ្វេងដៃភរិយា កូនស្រីពៅ រូបកណ្តាល និងកូនប្រុស ហ៊ុន ម៉ានី ខាងស្តាំដៃខ្ញុំ។
សូមជូនពរបងប្អូនជនរួមជាតិ និងក្មួយៗកម្មករកម្មការនីបានសប្បាយរីករាយនៅក្នុងថ្ងៃចុងសប្តាហ៍ ទាំងអស់គ្នា។ តែចំពោះខ្ញុំគឺនៅមានកិច្ចការធ្វើជាបន្តទាំងនៅថ្ងៃនេះនឹងនៅថ្ងៃអាទិត្យស្អែកដែលត្រូវជួប ជុំជាមួយបងប្អូនកូនក្មួយកម្មករជាបន្តទៀត។ សូមបើកបរគោរពច្បាប់ចរាចរណ៍ទោះជិតឆ្ងាយដើម្បី សុវត្ថិភាពទាំងអស់គ្នា»៕