ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាម អំពើហិង្សាបន្តកើនឡើងនៅភាគខាងជើងមីយ៉ាន់ម៉ា

ចែករំលែក៖

រដ្ឋាភិបាលមីយ៉ាន់ម៉ានៅថ្ងៃទី៤ ខែកញ្ញា បានអំពាវនាវដល់សហគមន៍ជនជាតិអ៊ិស្លាម រ៉ូហ៊ីនយ៉ា សហការដើម្បីតាមចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង Arakan rohingya (ARSA) ក្រោយពេលអំពើហិង្សាកើតឡើងនៅក្នុងតំបន់នេះ តាំងពីសប្តាហ៍កន្លងទៅក្នុងរដ្ឋរ៉ាឃីន។

អំពើហិង្សាការវាយប្រហារគ្នាយ៉ាងខ្លាំងរវាងកម្លាំងទាហានរដ្ឋាភិបាល នឹងខ្មាន់កាំភ្លើង ARSA រយៈពេល៨ថ្ងៃកន្លងមកបានធ្វើឲ្យមនុស្សជិត៤០០នាក់ស្លាប់ និងពលរដ្ឋរ៉ូហ៊ីងយ៉ាជាង៦មុឺននាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងទៅកាន់ប្រទេសបង់ក្លាដេស។ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានអំពាវនាវដល់ពលរដ្ឋអ៊ិស្លាមនៅស្រុក Maungtaw រដ្ឋរ៉ាឃីន សហការជាមួយរដ្ឋាភិបាលដើម្បីតាមចាប់ខ្លួនក្រុមភេរវកម្ម ARSA ។

កន្លងមក រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសថា ក្រុម ARSA គឺជាក្រុមភេរវកម្ម ហើយក្រុមនេះបានទទួលខុសត្រូវចំពោះសកម្មភាពវាយប្រហារទៅលើទីតាំងប៉ូលិស និងទីតាំងយោធាកាលពីសប្តាហ៍កន្លងទៅ។ កម្លាំងទាហានមីយ៉ាន់ម៉ាក៏បានចោទប្រកាន់ខ្មាន់កាំភ្លើង ក្រុម ARSA បានដុតបំផ្លាញវត្តអារ៉ាមពុទ្ធសាសនា និងសាលារៀនផ្ទះសម្បែងនៅរដ្ឋរ៉ាឃីនបំផ្លាញទ្រព្យសម្បត្តិជាច្រើន។

ភាពតានតឹងពាក់ព័ន្ធ និងជនជាតិរ៉ូហ៊ីនយ៉ាកាន់សាសនាអ៊ិស្លាមកើតឡើងជាច្រើនឆ្នាំកន្លងមកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយស្ថានភាពកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខ និងក្រុមខ្មាន់កាំភ្លើងនៅមានវិវាទរវាងពលរដ្ឋកាន់សាសនាអ៊ិស្លាម និងពុទ្ធសាសនា។ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា នេះជាបញ្ហាប្រឈមមុខធំបំផុតរបស់រដ្ឋាភិបាល និងទីប្រឹក្សារដ្ឋាភិបាលរបស់លោកស្រី អង់ សានសូជី៕ ម៉ែវ សាធី


ចែករំលែក៖