ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានការិយាល័យនាវាយុវជនអាស៊ីអាគ្នេយ៍ថ្លែងអំណរគុណលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន

ចែករំលែក៖

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី០៥ ខែកញ្ញានេះ បានអនុញ្ញាតឱ្យលោក Tetsuya YOSHIDA អនុប្រធានការរិយាល័យយុវជនអន្តរជាតិនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ បានចូលជួបសំដែងការគួរសម និងថ្លែងអំណរគុណនៅទីស្តីការក្រសួងបរិស្ថាន ខណៈដែលលោករដ្ឋមន្ត្រី គ្រោងនឹងទទួលជួបក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍នៅខែវិច្ឆិកាខាងមុខ។

ក្រុមនាវាយុវជនអាស៊ីនឹងធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា ហើយទន្ទឹមនឹងនោះ លោក រដ្ឋមន្ត្រីនឹងទទួលជួបគណៈប្រតិភូយុវជនទាំង១០ប្រទេសនៅរាជធានីភ្នំពេញនៅ ខែវិច្ឆិកាខាងមុខ។

ក្រៅពីកម្មវិធីនាវាយុវជនអាស៊ី លោករដ្ឋមន្ត្រី បានលើកឡើងពីការពង្រីកលទ្ធភាពនៃការពង្រីកអាហាររូបកណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសជប៉ុន។ បន្ថែមពីនេះ ការបង្កើនដំណើរទស្សនៈកិច្ចរវាងយុវជនកម្ពុជា និងជប៉ុន និងការវិនិយោគនៅកម្ពុជាពីភាគីជប៉ុនក៏ជារបៀបវារៈនៃជំនួប។

ជាការឆ្លើយតប លោកTetsuya YOSHIDA បានយល់ស្របចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រីដែលចង់បង្កើនដំណើរទស្សនៈកិច្ចទៅវិញទៅមកនៃប្រទេសទាំងពីរក៏ដូចជាការការពង្រីកពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ រួមទាំងពង្រីកអាហាររូបកណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសជប៉ុនផងដែរ៕ ហេង សូរិយា


ចែករំលែក៖