ភ្នំពេញ៖ បន្ទាប់ពីជំនួបប្រជុំផ្លូវការកាលពីព្រឹកមិញនៅវិមានសន្តិភាពរួចហើយ សម្តេចតេជោ ហ៊ុនសែន និងសម្តេច កិត្តព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ឋ ច័ន្ទអូឆា និងលោកជំទាវ បានអញ្ជើញជាអធិបតីរួមគ្នាក្នុងពិធីសម្ពោធសួនច្បារមិត្តភាព កម្ពុជា-ថៃ នៅទីក្រុងភ្នំពេញ។
សួនមិត្តភាព កម្ពុជា-ថៃ មានទីតាំងស្ថិតនៅខាងលិចវត្តភ្នំ មានប្រវែង៤៥៤ ម៉ែត្រ ទទឹង៣១ម៉ែត្រ លាតសន្ធឹងពីមុខស្ថានទូតអាមេរិក មកដល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សួននេះកើតមានឡើងតាំងពីសម័យអាណានិគមនិយមបារាំង មកម្លេះ ប៉ុន្តែមិនទាន់មានឈ្មោះនៅឡើយ ហើយត្រូវបានជុសជុលកែលម្អជាបន្តបន្ទាប់។ លុះក្រោយ មកនៅឆ្នាំ២០១៧នេះ ផ្តើមចេញពីទំនាក់ទំនងការទូតកម្ពុជា-ថៃល្អ ទើបក្រុមហ៊ុន ណុងនូច ប៉ាតាយ៉ា ហ្គាឌិនអ៊ែនរីសត ស្នើរសុំកែលម្អរ និងលើកកម្ពស់សួននេះបន្ថែមទៀត។ សួនមិត្តភាព កម្ពុជា-ថៃ នេះ បានកើតចេញពីមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់រាជ រដ្ឋាភិបាលកម្ពុជា និងតាមរយៈកិច្ចសហប្រតិបត្តិការជាផ្លែផ្កា និងមិត្តភាពយូរអង្វែងនៃទំនាក់ទំនងការទូត កម្ពុជា-ថៃ ក្នុងនាមប្រទេសភូមិផងរបងតែមួយ ក្នុងន័យរឹតចំណងមិត្តភាព សាមគ្គីភាព អោយកាន់តែរឹងមាំ ស្ថិតស្ថេរគង់វង្សយូរអង្វែង។
បន្ទាប់ពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពី អញ្ជើញទាញខ្សែបូរសម្ពោធសួនមិត្តភាព កម្ពុជា-ថៃ ហើយនោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងនាយករដ្ឋមន្ត្រីថៃ និងលោកជំទាវ អញ្ជើញជានិ មិ្មតរូបដាំឈើ (ធ្នង់)ម្នាក់១ដើមទុកជាអនុស្សាវរីយ៍ និងជាចំណងមិត្តភាពដ៏រឹងមាំបន្ថែមទៀតរវាងប្រទេស កម្ពុជា និងប្រទេសថៃ៕
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1449102078471618/” width=”600″ height=”400″ onlyvideo=”1″]