ព័ត៌មានទាន់ហេតុការណ៍៖

លោក Andrew Parsons ជាប់ជាប្រធាន គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ(IPC)

ចែករំលែក៖

Abu Dhabi៖ តាមសេចក្តីរាយការណ៍ ពីមហាសន្និបាត គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិIPCដែលប្រព្រឹត្តិទៅ កាលពីថ្ងៃទី៥ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុង Abu Dhabi UAE លោក Andrew Parsonsត្រូវបានសមាជិកគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ(IPC) បានផ្តល់សេចក្តីទុកចិត្ត តាមរយៈការបោះឆ្នោត បន្ទាប់ពីលោកសឺ ហ្វីលីពក្រេវិន (Sir Philip Craven) បានកាន់តំណែងជាប្រធានIPCអស់រយៈពេល១៦ឆ្នាំកន្លងទៅ ហើយលោកក៏សុំលាឈប់ ។

លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា បានប្រាប់តាម រយៈសារអេឡិចត្រូនិកថា មហាសន្និបាត គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ នៅទីក្រុងAbu Dhabi UAEឲ្យដឹងថា មហាសន្និបាត និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត បានបញ្ចប់ ប្រកដដោយភាពជោគជ័យ និងមានការពីសមាជិក NPCចំនួន១៧៧ប្រទេស សហពន្ធ័កីឡាជនពិការអន្តរជាតិចំនួន ៧០ សមាជិកតំណាងតំបន់ចំនួន៤ និង អង្គការកីឡាខ្នាតអន្តរជាតិចំនួន៣០ផ្សេងទៀត ។

លោកអគ្គលេខាធិការ បានបន្តថាបន្ទាប់ពីការកាន់តំណែងតាមរយៈជាប់ឆ្នោត ចំនួន១៦ឆ្នាំកន្លងមកលោក សឺ ហ្វីលីពក្រេវិន (Sir Philip Craven) បានសម្រេចសុំផ្អាកពីការងារជាប្រធានIPC។ សន្និបាតនេះ បានបោះឆ្នោត តាមច្បាប់IPCគឺ៤ឆ្នាំម្តង ដើម្បី ជ្រើសរើស ប្រធាន អនុប្រធាន និងសមាជិក១០នាក់ ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់IPC ។

លោក យី វាសនា បានបញ្ជាក់ថា តាមរយៈការបោះឆ្នោត ម៉ាស៊ីនស្វ័យប្រវត្តិកម្ម លោក Andrew Parsons ជនជាតិប្រេស៊ីលជាប់ជាប្រធានIPCក្នុងអាណត្តិថ្មីនេះ ។ លោក Duane Kale ជនជាតិញូស៊ីឡែន អនុប្រធានIPCនិងសមាជិក១០នាក់ទៀតគឺអ្នកស្រី Debra Alexander ជនជាតិអាហ្វ្រិកខាងត្បូង អ្នកស្រី MariannaMuffy Davis ជនជាតិអាមេរិក អ្នកស្រី Rita van Adrielជនជាតិហូឡង់ លោក Sung II Kim ជនជាតិកូរ៉េខាងត្បូង លោក Luca Pancaklliជនជាតិអ៊ីតាលី លោក Mohammed Alhanmellជនជាតិ អារ៉ាប់អាម៉ារ៉ាត លោក Leonel da Richard Pinto ជនជាតិអាហ្វ្រិក លោក Tim Redishជនជាតិអង់គ្លេស លោក Juan Pablo Salazar ជនជាតិកូឡុំប៊ែ និងលោក Yasushi Yamavakiជនជាតិជប៉ុន។

លោកបន្ថែមថា ក្រោយបញ្ចប់ការបោះឆ្នោត ជ្រើសរើសមេដឹកនាំ និងសមាជិកក្រុមប្រឹក្សាភិបាល គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) អង្គមហាសន្និបាតបានរាយការណ៍ ពីបច្ចុប្បន្នភាព ស្តីពីលទ្ធផលការងារ របស់IPCដូចជាការសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិកពិភពលោកនៅទីក្រុងរីយ៉ូប្រទេសប្រេស៊ីលបានលក់សំបុត្របានចំនួន ២.១៥លានសន្លឹក។ការប្រកួតកីឡាប៉ារ៉ាឡាំពិកពិភពលោករដូវរងារ នឹងរៀបចំនៅសាធារណៈរដ្ឋកូរ៉េ នាខែមិនាឆ្នាំ២០១៨ និងប្រទេសចិន នាខែកញ្ញា ឆ្នាំ២០២២។

ការប្រកួតកីឡាប៉ារ៉ាឡាំពិកពិភពលោករដូវក្តៅនឹងរៀចំ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ និងបេក្ខភាពម្ចាស់ផ្ទះ ប្រទេសបារាំង ឆ្នាំ២០២៤ និងសហរដ្ឋអាមេរិកឆ្នាំ២០២៨។ ក្នុងនោះសមាជិកពេញសិទ្ធិ របស់IPC បានសម្រេចដាក់ប្រទេសចំនួន៥ស្ថិតក្នុងការតាមដាន ដោយមានបញ្ហាគ្រឿងញៀន និងមិនបានបង់ប្រាក់សមាជិកភាព និងលុបចោលសមាជិកភាពប្រទេសចំនួន១ និងបានទទួលយកសមាជិកថ្មីបន្ថែមផងដែរ ៕ សារីម


ចែករំលែក៖