ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ វ៉ែន ហុងជីវ៉ុង និងទេស ជីវ៉ា បានកក់កៅអីសម្រាប់វគ្គ១៦នាក់នាំពានរង្វាន់TV5 Boxing Knock-Out Serie by K-Cement

ចែករំលែក៖

ភ្នំពេញ៖ សម្រាប់សប្តាហ៍ទី២ កម្មវិធី ប្រកួតកីឡាប្រដាល់ដណ្តើមពានរង្វាន់ TV5 Boxing Knock-Out Series by K-Cement គណៈកម្មការៀបចំការប្រកួត រកបានកីឡាករ២នាក់បន្ថែមទៀត គឺកីឡាករ វែន ហុងជីវ៉ុង មកពីក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបងនិងកីឡាករ ទេស ជីវ៉ា មកពីក្លិបកងពលលេខ៧០ បន្ទាប់ពីពួកគេ វាយឈ្នះដៃគូប្រកួតរៀងខ្លួនកាលពីយប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៧ ។

កីឡាករ វែន ហុងជីវ៉ុង បានធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបឡគេ វាយឲ្យកីឡាករ ជើងចាស់ ហ៊ឹម សារ៉ាន់ មកពី សមាគមប្រដាល់ក្រសួងការពារជាតិឲ្យសន្លប់ ដោយគ្រាន់តែស្នូរជួងបន្លឺលើឡើងនូវដើមទឹកទី១មិនទាន់បាន១នាទីផង ហុងជីវ៉ុង ប្រើកណ្តាប់ដៃ និង ស្នៀតកែងវាយឲ្យសន្លប់ និងត្រូវអាជ្ញាកណ្តាលបញ្ឈប់ភ្លាមៗ តែម្តង។

ពាក់ព័ន្ធករណីសន្លប់ របស់កីឡាករ ហ៊ឹម សារ៉ាន់ខាងលើ កីឡាករ វែន ហុងជីវ៉ុង បានបញ្ជាក់ថា តាមពិតមិនមែនបញ្ហា កីឡាករ ហ៊ឹម សារ៉ាន់ អសមត្ថិភាពនោះ ប៉ុន្តែទំនងជាការធ្វេសប្រហែស របស់គាត់តែប៉ុណ្ណោះ ដែលធ្វើឲ្យខ្ញុំមានឱកាសវាយចំណុចសំខាន់ របស់គាត់ ហើយបន្តវាយសន្ធប់២ទី៣ដៃទៀត ដូច្នេះជ័យជម្នះនេះ អាចនិយាយបានថា ជារឿងចៃដន្យក៏ថាបានដែរ ។

ឆ្លើយតបនិងការដួលសន្លប់នេះដែរ កីឡាករ ហ៊ឹម សារ៉ាន់ បាននិយាយដោយខ្លីថា ខ្ញុំអត់ដឹងថា ខ្លួនឯងត្រូវ វែន ហុងជីវ៉ុងវាយខ្ញុំត្រូវកន្លែងណានោះដែរ គឺមើលមិនទាន់ផងស្រាបតែអាជ្ញាកណ្តាលរាប់ទៅហើយ ។ ដូច្នេះសមាសភាព កីឡាករ វែន ហុងជីវ៉ុង ទទួលបានកៅអីគឡើងទៅប្រកួតជុំទី២វគ្គ១៦នាក់។ ដោយឡែកកីឡាករទេស ជីវ៉ា បានប្រកួតឈ្នះអ្នកប្រដាល់ចេង គា មកពីក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ ។

សម្រាប់ការប្រកួតរបស់អ្នកប្រដាល់ទាំង ២នាក់នេះនរណាក៏មានជំនឿចិត្តថាចេង គាមានឱកាសឈ្នះច្រើនជាងដែរ ប៉ុន្តែផ្ទុយទៅវិញ ចេងគាបានចាញ់ ស្នៀត ជង្គង់ កែង និងកណ្ដាប់ដៃរបស់ទេស ជីវ៉ាទៅវិញ។គួរបញ្ជាក់ថា អ្នកប្រដាល់៤នាក់ហើយដែលទទួលបានបានកៅអីសម្រាប់ជុំទី២វគ្គ១៦នាក់ គឺ កីឡាករ ភុន សោភ័ណ្ឌ មកពីក្លិបនាគរាជមានជ័យ និងអ៊ុំ វ៉ាន់ណេត មកពីក្លិបមរតកយុទ្ធគុនខ្មែរ ទេស ជីវ៉ា មកពីក្លិបកងពលតូចលេខ៧០ និងកីឡាករ វែន ហុងជីវ៉ុង ៕ សារីម


ចែករំលែក៖