យ៉ាងហោចណាសក៏មានមនុស្ស២៥នាក់ស្លាប់ ក្នុងនោះមាន លោកគ្រូ អ្នកគ្រូនិងសិស្ស នៅក្នុងគ្រោះអគ្គីភ័យ ឆេះសាលារៀន សាសនានៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ីនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា។
លោកKhirudinDrahman ប្រធានក្រុមពន្លិតអគ្គីភ័យ ទីក្រុងកូរឡាឡំពួរ បានឲ្យដឹងថា «ពឹងផ្អែកទៅលើព័ត៌មានដែលយើងខ្ញុំទទួលបាន នៅពេលនេះ គែមានអ្នកស្លាប់២៥នាក់ ក្នុងនោះមានសិស្ស២៣នាក់ និងគ្រូ២នាក់ »។
មន្ត្រីម៉ាឡេស៊ីបានឲ្យដឹងថា ជនរង្គ្រោះស្លាប់នៅក្នុងហេតុការខាងលើ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីកំណត់អត្តសញ្ញាណ។ សិស្សស្លាប់ មិនទាន់អាចកំណត់អត្តសញ្ញាណបាននៅឡើយប៉ុន្តែ សាលាDurul Quran Ittifaqiyah សម្រាប់សិស្ស មានអាយុចាប់ពី៥-១៨ឆ្នាំ។
តាមសារព័ត៌មាន New Straits Times បានផ្សាយថា អណ្តាតភ្លើងបានឆាប់ឆេះនៅវេលាម៉ោង៥ព្រឹក (ម៉ោងក្នុងតំបន់) មានរថយន្តពន្លិតគ្គិភ័យ ៤គ្រឿង បានទៅកាន់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានការ។ មូលហេតុបណ្តាលឲ្យមានគ្រោះអគ្គីភ័យកើតឡើង មិនទាន់ដឹងនៅឡើយ។
សារព័ត៌មាន BBC បានផ្សាយថា តាមរូបភាព និងវីដីអូ បង្ហាញឲ្យឃើញថា នៅជាន់លើ នៃសាលារៀនដែលជាកន្លែងស្នាក់នៅរបស់សិស្សគ្រប់ដណ្តប់ដោយអណ្តាតភ្លើង ។ ក្រុមពន្លិតអគ្គិភ័យ បានគ្រប់គ្រងស្ថានភាពក្រោយរយៈពេលជាង១ម៉ោង។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកNajibRazakបានបង្ហាញពីទុក្ខក្រៀមក្រំ និងរំលេកទុកដល់គ្រួរសាសិស្សរង្គ្រោះ តាមរយៈបណ្តាញសង្គម។ លោកបានស្នើរឲ្យបើកការសើបអង្គេតជាបន្ទាន់ពីមូលហេតុ បណ្តាលឲ្យមានសោកនាដកម្មខាងលើកើតឡើង ដើម្បីបង្ការនៅពេលអនាគត់។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីកំពុងតែបំពេញទស្សនកិច្ចទៅកាន់អាមេរិក៕ ម៉ែវ សាធី