ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីចូលរួមកាន់បិណ្ឌ​ទី១០ ​នៅ​វត្តជម្ពូប្រឹក្សាហៅវត្តថ្មី ស្ថិតនៅក្នុង​សង្កាត់​សង្ឃ័ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រីដួង វណ្ណា និងលោកស្រីឈុន សារឹមអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងតំណាងលោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមកាន់បិណ្ឌ​ទី១០ ​នៅ​វត្តជម្ពូប្រឹក្សាហៅវត្តថ្មី ស្ថិតនៅក្នុង​សង្កាត់​សង្ឃ័ក្រុងស្វាយរៀង ដែល​ពិធី​នេះ​ធ្វើឡើង ​ស្របតាម​ប្រពៃណី​ ព្រះពុទ្ធសាសនា ​ និង​ដើម្បី​ប្រមូល​បច្ច័យ​មួយចំនួន ​កសាង​ទី​អារាម​វត្ត​នេះ ឲ្យមាន​ការអភិវឌ្ឍ​ន៍ ស្រប​ពេលដែល​ប្រទេស​កម្ពុជា​ទាំងមូល ​កំពុងតែ​អភិវឌ្ឍន៍​រីកចំរើន​យ៉ាង​ឆាប់រហ័ស​នោះ​ ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាល់លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងលោកអភិបាលក្រុងស្វាយរៀងព្រមទាំងសហការីព្រមទាំងពុទ្ធបរិស័ទ្ធយ៉ាងច្រើនកុះករផងដែរ។

ក្នុងពិធី​ដាក់​បិណ្ឌ​នេះដែរ លោកស្រីដួង វណ្ណាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងតំណាងលោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីព្រមទាំង​មន្ត្រីក្រោមឱវាទ​ទាំងអស់ ក៏បាន​សូត្រមន្ត ដើម្បី​កាន់បិណ្ឌ​​ និង​ប្រគេន​ទេយ្យទាន​មួយចំនួន​ដល់​ព្រះសង្ឃ​ជាច្រើន​អង្គ ​ដែល​គង់នៅ​ទី​អារាម​វត្តជម្ពូប្រឹក្សាហៅវត្តថ្មីដើម្បី​ឧទ្ទិស​កុសល ផល​បុណ្យ​ជូន​ដល់​បុព្វកាល​រី​ជន មាន​មាតា បី​តា ជី​ជូន ជីតា ញាតិ​កាល ទាំង​៧​សន្តាន ដែល​បាន​បែក​កាយ រំលាយ​ដ្ឋា​ន​ទៅកាន់​លោក​ខាងមុខ ​។

គួរបញ្ជាក់ថា ​បុណ្យ​នេះ​ត្រូវបាន ពុទ្ធសាសនិក​ខ្មែរ​ ធ្វើឡើង​រៀងរាល់ឆ្នាំ​ចាប់ពី ថ្ងៃ​១​រោច​ ដល់​ថ្ងៃ​១៥​រោច ​ខែភទ្របទ​ (​ចន្លោះ ខែកញ្ញា ) ។ ពុទ្ធសាសនិក ខ្មែរ​ធ្វើ បុណ្យ នេះ​ដោយ​ការយក​ទេយ្យទាន​ផ្សេងៗ​ មានអាហារ​ជាដើម​ ទៅ​ផ្គត់ផ្គង់​ព្រះសង្ឃ នៅក្នុង​វត្ត​ដែល​កំពុង​គង់​ចាំ ​វស្សា​រយៈពេល ១៥​ថ្ងៃ​ ។

​ដោយហេតុ​ពុទ្ធសាសនិក​​ មានការ​ម​មា​ញឹក ចំពោះ​កិ​ច្ចា​នុ​កិច្ច​ប្រចាំថ្ងៃ និង​ដើម្បី​ធានាថា ព្រះសង្ឃ​ត្រូវបាន​ផ្គត់ផ្គង់​ ជា​ទៀងទាត់​នោះ ទើប​គេ​ចែកជា​ក្រុមៗ​ ដាក់​វេន​គ្នា​យក ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​រយៈពេល ១៤​ថ្ងៃ​ ចាប់​ពីថ្ងៃ​១​រោច​ ដល់​ថ្ងៃ​១៤​រោច ​ខែ​ភ​ទ្រ បទ​ហើយ​ឲ្យ​ឈ្មោះថា វេន​ទី ១ រហូតដល់​វេន ទី ១៤ ។ រយៈពេល​១៤​ថ្ងៃនេះ ​ឲ្យឈ្មោះ​ថា បុណ្យ កាន់បិណ្ឌ​ ឬ​បុណ្យ​ដាក់​បិណ្ឌ ។ ចំណែក​ថ្ងៃ ១៥​រោច​ ដែលជា​ថ្ងៃ​ចុងក្រោយ​នោះ​ ពុទ្ធសាសនិក​ ពី​គ្រប់​វេន​ទាំងអស់​ បានមកជួបជុំ​គ្នា ​ធ្វើ​ទាន​ចំពោះ​សង្ឃ​ជាមួយគ្នា ដើម្បី​បញ្ចប់​បុណ្យកាន់បិណ្ឌ ។​ លុះ ថ្ងៃទី​១៥​ត្រូវ នឹង​ថ្ងៃ​១៥​រោច​ ខែភទ្របទ​ ដែលជា​ថ្ងៃ​ចុង ក្រោយនេះ​ឲ្យឈ្មោះ​ថា ភ្ជុំបិណ្ឌ​ឬ​ថ្ងៃ​ភ្ជុំបិណ្ឌ៕​ យឹម សុថាន


ចែករំលែក៖