ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ថា ការហាត់កីឡាដើម្បីសុខភាពគឺមានសារៈសំខាន់ណាស់។
សម្តេចបានបញ្ជាក់ថា៖ «ការហាត់កីឡាដើម្បីសុខភាពគឺមានសារៈសំខាន់ណាស់ ក្រៅពីធ្វើអោយចង្វាក់បេះដូងដើរបានល្អ គឺធ្វើអោយរាងកាយមាំមួន។ ទោះបីមិនបានហាត់ជាមួយម៉ាស៊ីននៅក្នុងក្លឹបកីឡា ប៉ុន្តែការដើរស្រូបយកខ្យល់អាកាសនៅតាមសួរច្បារសាធារណៈគឺនឹងធ្វើអោយយើងមានសុខភាពល្អ។ ទន្ទឹមនឹងប្រទេសជាតិមានសុខសន្តិភាពនិងការរីកចម្រើន គឺពលរដ្ឋត្រូវតែមានសុខភាពល្អគ្រប់ៗគ្នា។
ជូនពរបងប្អូនជនរួមជាតិបានរីករាយក្នុងថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា ហើយសូមអោយការធ្វើដំណើរជិតឆ្ងាយរបស់បងប្អូនកូនក្មួយមានសុវត្ថិភាពទាំងអស់គ្នា»៕