ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីត្រៀមប្តឹងអាមេរិកពីបទដកហូតទ្រព្យសម្បត្តិរុស្ស៊ីនៅអាមេរិក

ចែករំលែក៖

រុស្ស៊ីបានត្រៀបលក្ខណៈប្តឹងអាមេរិកពាក់ព័ន្ថនឹងការដកហូតទ្រព្យសម្បត្តិការបរទេសរវាងប្រទេសទាំងពីរ។

មន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជាពីប្រធានាធិបតី ពូទីន មន្ត្រីការបរទេស បានត្រៀមលក្ខណៈ ប្តឹង ទៅលើអាមេរិក ដែលបានដកហូតអចលនទ្រព្យរបស់ក្រសួងការបរទេសរុស្ស៊ីនៅអាមេរិក។

កាលពីពេលថ្មីៗនេះ មន្ត្រីអាមេរិកបានដកហូតអគារស្ថានទូតរុស្ស៊ីនៅទីក្រុង San Francisco និងអគារ ពីរទៀត នៅទីក្រុងវ៉ាស៊ីនតោននិ ងញូវយ៉ក ។ សកម្មភាពខាងលើ បានធ្វើឲ្យរុស្ស៊ីត្រូវបណ្តេញ មន្ត្រីការទូតអាមេរិកនៅរុស្ស៊ីចេញពីប្រទេស ។

ទំនាក់ទំនងការទូត រវាងអាមេរិក នឹងរុស្ស៊ីបាន ប្រឈមមុខតានតឹងដាក់គ្នាខ្លាំងបំផុត មិនធ្លាប់មាន កាលពីចុងខែសីហា និងដើមខែកញ្ញា ។ នៅពេលស្ថានភាពដូចជាស្ងប់ស្ងាត់ជាងមុន ប៉ុន្តែភាគីរុស្ស៊ីនៅតែមិនទុកចិត្តអាមេរិក ។ រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រកាសថា រុស្ស៊ីអាចនឹងកាត់បន្ថយបុគ្គលិក មន្ត្រីទូតអាមេរិកនៅរុស្ស៊ី បន្ថែម១៥០នាក់ទៀត ប្រសិនបើអាមេរិក នៅមានសកម្មភាពបង្កឲ្យមានភាពតានតឹងនោះ។

ចំណុចធ្វើឲ្យទំនាក់ទំនង អាមេរិក រុស្ស៊ីប្រឈមមុខតានតឹង គឺ រុស្ស៊ីបញ្ជូនទាហានទៅកាន់អ៊ុយក្រេន និងស៊ីរី ក៏ដូចជាការ ដាក់បញ្ចូលតំបន់ក្រីមៀក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងមូស្កូ កាលពីឆ្នាំ២០១៤ និងគាំទ្រ ដល់រដ្ឋាភិបាលស៊ីរី ធ្វើឲ្យការខិតខំផ្តួលរំលំរដ្ឋាភិបាលស៊ីរី លោកអាល់ អាសាដ មិនបានសម្រេច។

ទាំងនោះហើយធ្វើឲ្យបដិវត្តន៍(និទាឃរដូវ ឬបដិវត្តន៍ផ្កាម្លិះ) ដែលគេដឹងថា អាមេរិកជាអ្នកនៅពីក្រោយខ្នងបរាជ័យ។ បដិវត្តន៍ផ្កាម្លិះទទួលបានជោគជ័យ នៅក្នុងប្រទេស ទុយនេស៊ី អេហ្ស៊ីប លីបី ចំណែកស៊ីរីវិញ ដោយមានការលូកដៃពីរុស្ស៊ី ធ្វើឲ្យគម្រោងផ្តួលរំលំរដ្ឋាភិបាលស៊ីរី ត្រូវបរាជ័យ។ ទាំងនោះហើយ ធ្វើឲ្យអាមេរិកខឹងរុស្ស៊ីយ៉ាងខ្លាំង ឈានដល់ការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច និងប្រឈមមុខតានតឹងនៅក្នុងទំនាក់ទំនងការបរទេស៕ ម៉ែវ សាធី


ចែករំលែក៖