ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញអ្នកដែលជួយលោកស្រីយីងឡាក់ចាកចេញពីប្រទេសថៃ

ចែករំលែក៖

 

អតីតមន្ត្រីការិយាល័យប៉ូលិសទីក្រុងបាងកកត្រូវបានគេចាត់ទុកថា ជាអ្នកនៅពីក្រោយ ការចាកចេញរបស់លោកស្រីយីងឡាក់ ដោយជោគជ័យ បើទោះមានការយាមល្បាតយ៉ាងតឹងតែងក្តី។

សារព័ត៌មានBangkokPost នៅថ្ងៃទី២៣ ខែកញ្ញា បានផ្សាយថា អ្នកដែល ជួយលោកស្រីយីងឡាក់ ចាកចេញនោះ គឺមេបញ្ជាការរងកម្លាំងប៉ូលិស លោកChairitAnurit។ ក្រុមអ្នកស្រាវជ្រាវរកឃើញថា លោកជាអ្នកបញ្ជា ចូលរួម នៅក្នុង គម្រោង រំដោះលោកស្រីយីងឡាក់ចេញពីប្រទេស ។ លោកAnuritមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីការិយាល័យប៉ូលិសថៃ។

ប៉ូលិសជាន់ខ្ពស់មួយរូបបានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា លោកត្រូវបានគេបញ្ជាឲ្យជួយលោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្រ្តីថៃដើម្បីចាកចេញពីប្រទេស។ នេះបើយោងតាម ឧបនាយករដ្ឋមន្រ្តីថៃ លោក Prawit Wongsuwon។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងដោយផ្អែកតាម ការលើកឡើង របស់ឧបនាយករដ្ឋមន្រ្តីថៃរូបនេះថា មន្រ្តីជាន់ខ្ពស់រូបនោះ ក៏បានប្រាប់អាជ្ញាធរ អំពីឈ្មោះអ្នកនៅពីក្រោយនៃការជួយលោកស្រី យីង ឡាក់ ឲ្យរត់គេចនេះដែរ ។ លោកថា អ្នកដែលនៅពីក្រោយ នៃការជួយលោកស្រី យីង ឡាក់ នេះ កំពុងស្ថិតនៅប្រទេសថៃនៅឡើយ ប៉ុន្តែលោក Prawit Wongsuwonបានបដិសេធន៍ មិនប្រាប់លម្អិត ជាងនេះឡើយ។

ក្រុមអ្នកស៊ើបអង្កេតបានចាប់ផ្តើមស៊ើបអង្កេតទៅលើមន្រ្តីប៉ូលិស៣នាក់ និងមេបញ្ជាការរងម្នាក់ កាលពីយប់ថ្ងៃព្រហស្បតិ៍ អំពីការចាកចេញយ៉ាងឆាប់រហ័ស របស់លោកស្រី យីង ឡាក់។

នៅក្នុងការស៊ើបអង្កេត របស់ប៉ូលិស គឺកាលពីថ្ងៃព្រហស្បតិ៍ ប៉ូលិសបានរឹបអូសរថយន្តម៉ាក់តូយូតាកាមរីមួយគ្រឿង ដែលមានស្លាកលេខ chorkhor 5323 ដោយគេជឿជាក់ថា បានប្រើប្រាស់ជាមធ្យោបាយ ដឹកលោកស្រី យីងឡាក់ ទៅកាន់ព្រំដែន៕ ម៉ែវ សាធី


ចែករំលែក៖