ព័ត៌មានទាន់ហេតុការណ៍៖

នាយបេកកសកម្ម អាស៊ានប៉ារ៉ាហ្គេម កម្ពុជាសម្រេចបានលទ្ធផលល្អប្រសើរ ប៉ុន្តែបាត់មេដាយមាស

ចែករំលែក៖

ភំ្នពេញ ៖ បើទោះបីអត្តពលិកជនពិការកម្ពុជា មិនអាចស្វែងរកមេដាយមាសមកជូនជាតិវិញក៏ពិតមែន ប៉ុន្តែពួកគេ បានបង្កើននូវចំនួនមេដាយប្រាក់រហូតដល់២១គ្រឿង និង មេដាយសំរឹទ្ធិ ចំនួន៥គ្រឿង ស្រប់តាមក្តីបំណង ដែលគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដាក់ទិសដៅ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅប្រទេសម៉ាឡេស៊ី ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីនាយបេកសកម្មកីឡាអាស៊ានប៉ារ៉ាហ្គេមបានត្រឡប់មកពីចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៩នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនោះ លោក យី វាសនា នាយបេកសកម្មកីឡាអាស៊ានប៉ារ៉ាហ្គេម និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា អះអាងថា ចំពោះការចូលរួមប្រកួតនៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឆ្នាំនេះ អត្តពលិកជនពិការ របស់យើងបានខិតខំអស់ពីកម្លាំងកាយចិត្ត ដោយដណ្តើមយកមេដាយ ប្រាក់ចំនួន២១គ្រឿងនិងមេដាយសំរឹទ្ធិចំនួន៥គ្រឿង ។ ប៉ុន្តែជាអកុសល កម្ពុជា ពុំអាចស្វែងរកមេដាយមាស ឬក៏រក្សាតំណែងជាម្ចាស់មេដាយ ឆ្នាំ២០១៥ នៃកការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី៨បាន ដោយហេតុកម្មការ អន្តរជាតិ បានផ្លាស់ប្តូរលក្ខណវិន្និច្ឆ័យ ប្រភេទពិការ ដែលកីឡាករកីឡាការិនីជនពិការកម្ពុជា បានហាត់ត្រៀម ដើម្បីប្រកួតប្រជែង តាមស្តង់ដា វិន្និច្ឆ័យ កាលពីឆ្នាំ២០១៥ អាស៊ានប៉ារ៉ាហ្គេមលើកទី៨នៅប្រទេសសិង្ហបុរី ។

លោកអគ្គលេខាធិការ បានបញ្ជាក់ថា ការផ្លាស់ប្តូរលក្ខណៈវិន្និច្ឆ័យនេះ ភាគីកម្ពុជាបានតវ៉ាយ៉ាងខ្លាំង តែទីបំផុត ពួកយើងបានទទួលយកការផ្លាស់ប្តូរ ដែលគណៈកម្មការអន្តរជាតិបានដាក់ចេញ ឲ្យគណៈកម្មាធិការអាស៊ានប៉ារ៉ាឡាំពិកអនុវត្ត ដើម្បីឲ្យភាពកាន់តែមានភាពយុត្តិធម៌សម្រាប់បងប្អូនពិការ ។ យើងពិការហើយ ដូច្នេះយើងត្រូវតេផ្តល់ភាពយុត្តិធម៌សម្រាប់ជនពិការគ្រប់រូប ឲ្យទទួលបានការប្រកួតប្រជែងដោយស្មើភាពគ្នា ។ លោកបានបញ្ជាក់បន្ថែមថា ចំពោះការផ្លាស់ប្តូរ របស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ គឺមានលក្ខណៈត្រឹមត្រូវដោយដាក់ប្រភេទពិការដូចជាT46 គឺពិការនៅលើកែងដៃ រីឯប្រភេទពិការ T47គឺពិការត្រឹមកែងដៃចុះក្រោម ៕ សារីម


ចែករំលែក៖