ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះឃ្លាំងអាវុធនៅអ៊ុយក្រែនពលរដ្ឋជាច្រើនត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព

ចែករំលែក៖

 

កាលពីថ្ងៃទី២៦ ខែកញ្ញា មានហេតុការណ៍គ្រាប់រំសែវនៅក្នុងឃ្លាំងផ្ទុកគ្រាប់របស់កម្លាំងយោធាអ៊ុយក្រែន ស្ថិតនៅតំបន់ Vinnytsya ភាគកណ្តាលប្រទេសនេះ ។ ហេតុការណ៍ខាងលើបានធ្វើឲ្យមន្ត្រីក្នុងតំបន់ត្រូវជម្លៀសពលរដ្ឋជាច្រើន ដែលរស់នៅក្បែរនៅទៅកាន់តំបន់មានសុវត្ថិភាព។ ការផ្ទុះខាងលើប៉ះពាល់យ៉ាងខ្លាំងដល់ចរាចរណ៍ផងដែរ។

តាមការប្រកាសរបស់ក្រសួងមហាផ្ទៃអ៊ុយក្រែនបានឲ្យដឹងថា ហេតុការណ៍ផ្ទុះខាងលើកើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា(ត្រូវនឹងម៉ោង១និង៣០នាទី ថ្ងៃទី២៧ ខែកញ្ញា) បានបំផ្លាញឃ្លាំងទុកអាវុធដ៏សំខាន់របស់កម្លាំងទាហាន ។

ហេតុការណ៍ខាងលើបានធ្វើឲ្យពលរដ្ឋក្នុងតំបន់មានការភ័យខ្លាចយ៉ាងខ្លាំង ដោយបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ មកទល់ពេលនេះ មិនទាន់មានព័ត៌មានណាមួយស្តីពី ការខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតនៅឡើយ។ ក្នុងពេលជាមួយគ្នានេះដែរ បណ្តាញផ្សព្វផ្សាយប្រទេសអ៊ុយក្រែនបានផ្សាយថា ឃ្លាំងខាងលើ បានផ្ទុះគ្រាប់រំសែវប្រមាណ១៨៨.០០០តោន។

នេះជាហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់លើកទី៣ហើយនៅក្នុងប្រទេស អ៊ុយក្រែននៅក្នុងឆ្នាំ២០១៧នេះ។ ការផ្ទុះពីរលើកកន្លងមក ស្ថិតនៅតំបន់ Donetsk និង Kharkov កាលពីខែ មីនា និងខែកញ្ញា ឆ្នាំ២០១៧៕ ម៉ែវ សាធី


ចែករំលែក៖