ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសតែមួយគត់លើពិភពលោកហាមស្ត្រីបើកបររថយន្ត ពេលនេះបានសម្រេចលុបចោលហើយ

ចែករំលែក៖

នេះជាការសម្រេចជាប្រវត្តិសាស្ត្រអនុញ្ញាត្តិឲ្យស្ត្រីនៅក្នុងប្រទេសសាឌីអារ៉ាបី អាចបើកបររថយន្តដូចជាបុរស។ នេះជាជំហានឆ្ពោះទៅរកតុល្យភាពភេទ និងលើកកម្ពស់សិទ្ធស្ត្រីនៅក្នុងប្រទេសកាន់សាសានអិស្លាម។ សាវឌីអារ៉ាប៊ីគឺជាប្រទេស ល្បីល្បាញដែលមានច្បាប់តឹងតែងសម្រាប់ស្ត្រី។

ព្រះមហាក្សត្រសាឌីអារ៉ាប៊ីបានចេញច្បាប់អនុញ្ញាត្តិឲ្យស្ត្រីមានសិទ្ធបើកបររថយន្ត។ ក្រសួងការបរទេសប្រទេសនេះ បានប្រកាសកាលពីថ្ងៃទី២៦ ខែកញ្ញាថា គណកម្មធិការកែទម្រងច្បាប់ធ្វើសំណើរខាងលើទៅកាន់រដ្ឋាភិបាល ហើយរដ្ឋាភិបាលមានរយៈពេលដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីចេញច្បាប់អនុញ្ញាត្តិថ្មី ជាច្រើនបើកទូលាយដល់ស្ត្រីនៅក្នុងប្រទេសនេះ។

ព្រះរាជ្យបុទ្រ Khaled Bin Salman ដែលជាអគ្គរដ្ឋទូតសាឌីអារ៉ាបីប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ការអនុញ្ញាត្តិឲ្យស្ត្រីបើកបរជាជំហានឆ្ពោះទៅមុខ ក្នុងការធ្វើឲ្យមានតុល្យភាពនៅក្នុងសង្គម។ ព្រះអង្គបានចាត់ទុកថា នេះជាដំណើរដ៏ត្រឹមត្រូវសម្រាប់ប្រទេសជាតិ។

អ្នកស្រី Aziza Youssef សាស្ត្រាចារ្យមកពីមហវិទ្យាល័យ King Saud និងជាសកម្មជនដើម្បីសិទ្ធសេរីភាពរបស់ស្ត្រីនៅសាឌីអារ៉ាបីបានបញ្ជាក់ថា«ខ្ញុំពិតជា សប្បាយរីករាយយ៉ាងខ្លាំង ហើយនេះជាជំហានដ៏ល្អសម្រាប់ស្ត្រី»។

ការសម្រេចខាងលើ មានសារសំខាន់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច ប្រទេសសាឌីអារ៉ាបី ពេលជួយឲ្យស្ត្រីអាចទៅធ្វើការដោយខ្លួនឯងបាន។

កន្លងមក ច្បាប់អារ៉ាប៊ីសាអ៊ូឌិតបានកំណត់មិនឲ្យស្ត្រីបើកបរ ឬមានកម្មសិទ្ធិរថយន្តឡើយ។ មិនតែប៉ុណ្ណោះ បុរសមួយចំនួននៅក្នុងប្រទេសនេះ បានចាត់ទុកថា ស្ត្រីបើកបរ គឺជាការបំផ្លាញសីសធម៌រស់នៅរបស់ស្ត្រី។

តាមការពិតច្បាប់ហាមប្រាមស្ត្រីបើកបរមិនស្ថិតស្ថេរជាផ្លូវការនៅក្នុងសង្គមអារ៉ាប៊ីសាអូឌីតឡើយនៅមុនឆ្នាំ១៩៩០ ប៉ុន្តែក្រោយមកក៏បានចេញជាច្បាប់នៅក្នុងអំឡុងទសវត្សរ៍៩០ ក្រោយពេលមានព្រឹត្តិការណ៍ស្ត្រី៤៧នាក់ បានបើករថយន្តដឹកគ្រួសារទៅកម្សាន្ត។ ក្រុមស្ត្រីទាំងនោះ បានក្រោកឈរឡើងប្រឆាំងនឹងរដ្ឋាភិបាលពីច្បាប់ហាមស្ត្រីបើកបរ ក៏ត្រូវចាប់ឃុំខ្លួនជាច្រើនថ្ងៃ។

នៅឆ្នាំ២០០៧ ក្រុមស្ត្រីអារ៉ាប់បានស្នើដល់រដ្ឋាភិបាលឲ្យលុបចោលច្បាប់ហាមស្ត្រីបើកបរ។ សមាជិកគណៈកម្មការចលនាដើម្បីសិទ្ធិបើកបររបស់ស្ត្រី បានដាក់លិខិតឡើងទៅកាន់ព្រះមហាក្សត្រសាអ៊ូឌីអារ៉ាប៊ីកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ស្នើសុំលុបចោលច្បាប់ហាមស្ត្រីបើកបរ បើទោះបីមានក្តីសង្ឃឹមតិចតួចក្តី។

កាលពីឆ្នាំ២០០៥ សាមាជិកពីររូប របស់គណៈកម្មាធិការប្រឹក្សានយោបាយរបស់រដ្ឋាភិបាលបានបង្កឲ្យមានវិបត្តិនៅក្នុងសង្គម ក្រោយពេល ដែលបានស្នើឲ្យផ្តល់សិទ្ធិឲ្យស្ត្រីអាចបើកបរបាននៅក្នុងប្រទេសនេះ។

កាលពីខែឧសភា ឆ្នាំ២០១១ ស្ត្រីអារ៉ាប៊ីសាអ៊ូឌីត បានខិតខំជំរុញឲ្យមានការគាំទ្រលុបចោលច្បាប់ហាមប្រាមខាងលើ។ ស្ត្រីម្នាក់ឈ្មោះ ManalAl Sherif ជាអ្នកទាមទារឲ្យមានសិទ្ធិក្នុងការបើកបរបានផ្សព្វផ្សាយវីដីអូ ពីការបើកបររបស់នាង៕ ម៉ែវ សាធី


ចែករំលែក៖