ភ្នំពេញ៖ រថយន្តសេរីទំនើបៗ បានបុកបន្តកន្ទុយគ្នារងការខូចខាតទាំងគ្រឿងសង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ពានអាកាសទើបនឹងសាងសង់ថ្មី ផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
រថយន្តទាំង៣គ្រឿង ដែលបុកបន្តគ្នានោះមាន១ម៉ាក់ TOYOTA HILUX Revo ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AJ.5775 រថយន្តទី២ម៉ាក TACOMA ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2I.1499 និងរថយន្តទី៣ម៉ាកTOYOTA កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AF69880។
ប្រភពពីម្ចាស់រថយន្តដែលបើកនៅខាងមុខគេនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានបើករថយន្ត១គ្រឿង ម៉ាកTOYOTA HILUX Revo ខាងលើក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវសហព័ន្ធរុស្សីលុះមកដល់ចំណុចកើតហេតុរថយន្តគាត់ ក៏បន្ថយល្បឿន ព្រោះមានសញ្ញាភ្លើងស្តុបឲ្យឈប់ពេលនោះ ស្រាប់តែមានរថយន្ត១គ្រឿងTACOMA ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2I.1499 បានមកបុករថយន្តពីក្រោយតែម្តង បណ្តាលឲ្យរវងការខូចខាតកាងខាងក្រោយ។
ចំណែកម្ចាស់រថយន្តTACOMAវិញ បាននិយាយថា រូបគាត់បានបើករថយន្តខាងលើក្នុងទិសដៅស្របគ្នាពីកើតទៅលិចដែលបើកក្រោយពីក្រោយរថយន្ត TOYOTA HILUX Revo នោះហើយគាត់ ក៏បន្ថយល្បឿនដូចគ្នា ប៉ុន្តែស្រាប់តែមានរថយន្ត១គ្រឿងទៀតម៉ាក TOYOTA កាម៉ារីបាឡែន ពណ៌ស្កពាក់ស្លាកលេខភ្នំពេញ 2AF69880 បើកមកបុករថយន្តគាត់ពីក្រោយពេញទំហឹង ទើបរថយន្តទៅបុកគួទរថយន្ត TOYOTA HILUX Revoតែម្តងទៅ។
ដោយឡែកម្ចាស់រថយន្តម៉ាកTOYOTA កាម៉ារីបាឡែនឯណោះវិញបាននិយាយថា មូលហេតុដែលរថយន្តគាត់ទៅបុកគួទរថយន្តគេពីក្រោយនោះ ដោយសារតែគាត់អកសើចាប់ហ្វ្រាំងមិនទាន់។
ក្រោយកើតហេតុគេឃើញមាននគរបាលចរាចរចុះទៅដល់កន្លែងកើតហេតុដើម្បីជួយដោះស្រាយ ប៉ុន្តែពួកគាត់ជាម្ចាស់រថយន្តទាំង៣គ្រឿងនោះ មិនបានឲ្យប៉ូលីសដោះស្រាយទេ គឺសុខចិត្តចរចាគ្នាដោយយករថយន្តទៅជុសជុសឲ្យគ្នាដើម្បីបញ្ចប់រឿង៕ តុង សីហា