ព័ត៌មានទាន់ហេតុការណ៍៖

យុវជនរបស់កូរ៉េខាងជើងជាង៥លាននាក់ចុះឈ្មោះចូលធ្វើទាហានប្រឆាំងអាមេរិក

ចែករំលែក៖

សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានដកស្រង់ប្រភពព័ត៌មាន កូរ៉េខាង ជើងដែលបានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកញ្ញានេះមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានប្រកាសតបតនឹងអាមេរិក ហើយពេលនេះមាននិស្សិតយុវជនប្រមាណ៤,៧លាននាក់ បានស្ម័គចិត្តចុះឈ្មោះ ចូលរួមក្នុងជួរកងទ័ពប្រឆាំងអាមេរិក។

សារព័ត៌មានកូរ៉េខាងជើង បានផ្សាយ ថា យុវជនរាប់លាននាក់ បានបង្ហាញពីឆន្ទៈចូលបម្រើក្នុងជួរកងទ័ពប្រឆាំងអាមេរិក ដោយក្នុងចំណោមនោះមានស្ត្រីដល់ទៅជាង១លាននាក់។

ភាពតានតឹងរវាងអាមេរិកនឹងកូរ៉េខាងជើង កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានពាក្យឌឺដងដាក់គ្នា ដែលក្នុងនោះមានទាំងការប្រកាសធ្វើសង្គ្រាមនឹងគ្នាទៀតផង។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំកាលពីថ្ងៃទី២៦ ខែកញ្ញាបាន ប្រកាសថា នឹងប្រើប្រាស់កម្លាំងយោធាទៅលើកូរ៉េខាងជើង បើទោះបីមិនមែនជា អាទិភាព តែនេះជាជម្រើសចុងក្រោយរបស់អាមេរិក ក្នុងការបញ្ចប់កម្មវិធីបរមាណូ របស់កូរ៉េខាងជើង។ ជាមួយគ្នានោះកូរ៉េ ខាងជើង បានប្រកាសថា នឹងសាកល្បងគ្រាប់បែកបរមាណូអុីដ្រូហ្សែន នៅមហា សមុទ្រប៉ាស៊ីហ្វិក ជាបន្តទៀត។

ភាពតានតឹងរវាង អាមេរិក នឹងកូរ៉េខាង ជើង បានបង្កក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាម ផ្ទុះឡើង បង្កឲ្យមានសោកនាដកម្ម ។ កន្លងមកមានការព្យាករថា បើមានសង្គ្រាមកើតឡើងនោះពលរដ្ឋកូរ៉េខាងត្បូងយ៉ាង តិចក៏២មឺុននាក់នឹងស្លាប់ជារៀងរាល់ថ្ងៃ មិនគិត ពលរដ្ឋកូរ៉េខាងជើងនោះឡើយ។

ទាំងនោះហើយបានជារុស្ស៊ី អំពាវនាវឱ្យកូរ៉េខាងជើងទទួលបានការធានាសន្តិសុខ ដែលជាផ្នែកមួយនៃដំណោះស្រាយចំពោះវិបត្តិកូរ៉េ ក្នុងគ្រាកំពុងមានភាពតានតឹងខ្លាំង ជាមួយមហាអំណាចអាមេរិក ។

លោក Mikhail Ulyanov ប្រធាន នាយកដ្ឋាន គ្រប់គ្រងអាវុធ របស់ក្រសួង​ការបរទេសរុស្ស៊ី បានលើកឡើងថា “ប្រទេស​ កូរ៉េខាងជើង បានឈានដល់ការ​សន្និដ្ឋាន ថា មធ្យោបាយជាក់លាក់បំផុតដើម្បីធានាសន្តិសុខនោះ គឺត្រូវមានអាវុធនុយក្លេអ៊ែរ និងមីស៊ីលទាំងនេះ”។

លោកបន្ដថា ពួកគេពិតជាមានការ ព្រួយបារម្ភ ពីការវាយប្រហារ ពីបណ្តា ប្រទេសមួយចំនួន ក្នុងស្ថានភាពនេះ ​​ ​ ហើយវាចាំបាច់ត្រូវស្វែងរកការធានាសន្តិសុខមួយចំនួន ដែលនឹងអនុវត្តតាមទីក្រុងព្យុងយ៉ាង ដែលអាចធ្វើឡើង ដោយមធ្យោ បាយនយោបាយ និងការទូត។

ចំណែកភាគីចិនវិញ បានលើកឡើងថា បញ្ហាកូរ៉េខាងជើង គួរតែដោះស្រាយ តាម រយៈកិច្ចពិភាក្សាចរចា ហើយថា មធ្យោ​បាយយោធាមិនមែនជាជម្រើសនោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានកូរ៉េខាងជើងថា ជម្រើសយោធាសហរដ្ឋអាមេរិកណាមួយក៏ដោយ គឺជាការបំផ្លិចបំផ្លាញ។

ថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ មន្ត្រីនាំពាក្យក្រសួងការបរទេស ចិន លោក លូ កាង បានលើកឡើងថា ប្រទេសចិន មានការលើកកម្ពស់ នូវគោលបំណងលុបបំបាត់អាវុធនុយក្លេអ៊ែរ លើឧបទ្វីប កូរ៉េ និងការពារប្រព័ន្ធអន្តរជាតិ ទប់ស្កាត់ មិនឲ្យអាវុធនុយក្លេអ៊ែរ រីកសាយភាយ។

តាមប្រភពពីកាសែតរ៉យទ័រ មន្ត្រីនាំ ពាក្យ​រូបនេះ បានបន្ថែមទៀតថា ចិនតែង តែជឿជាក់ថា មធ្យោបាយយោធា មិនគួរត្រូវបានជ្រើសមកធ្វើជាជម្រើស ដើម្បី ដោះស្រាយបញ្ហានុយក្លេអ៊ែរ នៅលើ ឧបទ្វីបកូរ៉េនោះទេ ព្រោះអាវុធ មិនអាច ប្រើដោះស្រាយ ភាពខ្វែងគំនិតគ្នាទេ គឺតែ បង្កមហន្តរាយកាន់តែធំឡើង ហើយគ្មាន​ភាគីណាមួយ ទទួលយកការវិនាសអន្ត រាយបែបនេះនោះទេ។

កូរ៉េខាងជើង ទទួលរងការដាក់ទណ្ឌ កម្មពីអាមេរិក និងសហគមន៍អន្តរជាតិ ប៉ុន្តែប្រទេសនេះនៅតែមានប្រាក់យ៉ាងច្រើន សម្រាប់កម្មវិធីបរមាណូនិងមីស៊ីល។ កន្លងមក មានព័ត៌មានផ្សាយថា កូរ៉េខាង ជើងមានភ្នំមាស ប្រាក់ រ៉ែ ក៏ដូចជាទំនាក់​ ទំនងសេដ្ឋកិច្ចជាមួយទ្វីបអាហ្វ្រិក ។ តើ សេដ្ឋកិច្ចកូរ៉េខាងជើង មានការប្រែប្រួល បែបណាក្រោមការដឹកនាំរបស់លោកគីម ជុងអ៊ុន?

បើតាមរបាយការណ៍បានឲ្យដឹងថា កូរ៉េខាងជើងមានកំណែទម្រង់សេដ្ឋកិច្ចដ៏ធំ ជាពិសេស បន្ទាប់ពីលោក គីម ជុងអ៊ុន បានក្លាយជាមេដឹកនាំ នៅឆ្នាំ២០១២ ។ ជាមួយនឹងការដួលរលំ នៃរបបសហភាព សូវៀត រវាងឆ្នាំ១៩៨៩ និង១៩៩១ គេបាន មើលឃើញថា ប្រភពចម្បងនៃការគាំទ្រ សម្រាប់ប្រទេសកូរ៉េខាងជើងបានបាត់ខ្លួន ហើយប្រទេសនេះត្រូវ សម្រេចឡើងវិញ នូវគោលនយោបាយសេដ្ឋកិច្ចបរទេសរបស់ខ្លួន ។ គោលនយោបាយ សេដ្ឋកិច្ចបែប នេះរួមមាន ការបង្កើនការផ្លាស់ប្តូរ សេដ្ឋកិច្ច ជាមួយកូរ៉េខាងត្បូង ។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម ដ៏ សំខាន់មួយជាមួយកូរ៉េខាងជើង ។ នេះបើ យោងតាមការផ្សាយ របស់សារព័ត៌មាន Worldatlas ។

ប្រទេសកូរ៉េខាងជើង មានផលិតផល ក្នុងស្រុកសរុបចំនួន ៤០ពាន់លានដុល្លារ និងដោយផលិតផល ក្នុងស្រុកសរុប (GDP) មានលំដាប់ទី ១២៥និងទី ៩៦ នៅទូទាំងពិភពលោក ។ នៅក្នុងឆ្នាំ២០១៤ កូរ៉េខាងជើងមានអត្រាកំណើន ផលិតផល ក្នុងស្រុកសរុបប្រមាណ ១.០% និង GDP ក្នុងមនុស្សម្នាក់ៗចំនួន ១.៨០០ដុល្លារ ក្នុងឆ្នាំ២០១១ ។ វិស័យរ៉ែ និងឧស្សា ហកម្មមាន ការរួមចំណែកធំបំផុតចំពោះ ផលិតផលក្នុងស្រុកសរុប ៣៤,៤% សេវា កម្ម ៣១,៣% និងកសិកម្ម ជលផល ២១,៨% ។ រូបិយប័ណ្ណដែលត្រូវបាន ប្រើ នៅក្នុងប្រទេសកូរ៉េខាងជើង គឺ វ៉ុន ។ អត្រាគ្មានការងារធ្វើរបស់ប្រទេសនេះ ទៅនឹង ការងារមានចំនួន ៤,១០ភាគរយស្មើនឹង ៧២,២ភាគរយ នៅឆ្នាំ២០១៤ ។

ឧស្សាហកម្មឈានមុខគេ នៅក្នុង ប្រទេសកូរ៉េខាងជើង មានដូចជា៖ ផលិត ផលយោធា, ការកែច្នៃម្ហូបអាហារ, លោហ ធាតុ, វាយនភណ្ឌ, រ៉ែធ្យូងថ្ម, ដែក, ទង់ ដែង, ស័ង្កសី, ថ្មកំបោរ, សំណ, ធ្យូងថ្ម ម្យ៉ាងផុយ និងលោហធាតុដ៏មានតម្លៃផ្សេងៗ ទៀត។ ឧស្សាហកម្មទាំងនេះគឺជា អ្នករួម ចំណែកឈានមុខគេ លើផលិតផលក្នុង​ស្រុក សរុបរបស់ប្រទេសកូរ៉េខាងជើង ។

កាលពីឆ្នាំ២០១២ កូរ៉េខាងជើងបាននាំចេញទំនិញដែលមានតម្លៃ ៣.៩៥៤ ពាន់លានដុល្លារ។ ផលិតផលសំខាន់ៗ គឺផលិតកម្មរ៉ែ (រួមទាំងអាវុធធុនធ្ងន់) ផលិតផលលោហធាតុ, ផលិតផលកសិកម្ម និងនេសាទ, វាយនភណ្ឌ, រ៉ែដែក, ធ្យូងថ្ម ក្រាហ្វិច, ថ្មកំបោរសំណក និងស្ពាន់ជា ដើម។

នៅក្នុងឆ្នាំ២០១២ កូរ៉េខាងជើងត្រូវបានប៉ាន់ប្រមាណថា បានចំណាយ ៤.៨៣ ពាន់លានដុល្លារលើការនាំចូល។ ទំនិញ ដែលបាននាំចូលរួមមាន ប្រេងឥន្ធនៈ, ប្រេងសម្រាប់ចម្អិនអាហារ, វាយនភណ្ឌ, គ្រឿងម៉ាស៊ីននិងឧបករណ៍ រួមទាំងគ្រាប់ ធញ្ញជាតិ។ ដៃគូនាំចូលសំខាន់ៗគឺប្រទេស ចិន និងកូរ៉េខាងត្បូង។

ដូចប្រទេសសេដ្ឋកិច្ចដទៃទៀតដែរកូរ៉េខាងជើងក៏ប្រឈមនឹង ការចំណាយច្រើន លើសលប់ ទៅលើវិស័យយោធា ។ កង្វះ​ម្ហូបអាហារក៏ជាឧបសគ្គ ដ៏ចម្បងមួយ ទៀតដែល បណ្តាលមកពីការមិនមាន ដីដាំដុះ គុណភាពដីមិនល្អ បង្កកំណើត មិនគ្រប់គ្រាន់ ការអនុវត្តកសិកម្មសមូ ហភាព និងកង្វះខាតនៃឧបករណ៍ក សិកម្ម និងធនធានកសិកម្ម ៕ ម៉ែវ សាធី


ចែករំលែក៖