ព័ត៌មានទាន់ហេតុការណ៍៖

សង្វេគខ្លាំងណាស់ម្តាយស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កូនៗយំឱបសពទ្រហោយំទ្រហឹង

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូឆាលីតាមផ្លូវ ត្រូវបានរថយន្តធុនធំមិនស្គាល់ម៉ាក១គ្រឿងបើកមកបុកពីក្រោយបណ្តាលឲ្យស្ត្រីរង គ្រោះម្ចាស់ម៉ូតូស្លាប់មួយរំពេចហើយរថយន្តបង្កបានព្យាយាមបើករគេចបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យសង្វេគមួយនេះបានកើតឡើងកាលពីវេលា ម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវបេតុងព្រៃស ស្ថិតត្រង់ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមសាក្សីពីស្ត្រីម្នាក់មានឈ្មោះ ឡេង ភីម អាយុ៤៧ឆ្នាំ ដែលនៅក្បែរកន្លែង កើតហេតុ បាននិយាយឲ្យដឹងថា មុនពេល កើតហេតុគាត់បានឃើញស្រ្តីរងគ្រោះខាងលើជិះម៉ូតូម៉ាកឆាលី១គ្រឿងតែម្នាក់ឯង ធ្វើ ដំណើរតាមបណ្តោយផ្លូវបេតុងព្រៃសក្នុង ទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុស្រាប់ឮសំឡេងស្រ្តីរងគ្រោះ ស្រែកតែមិនដឹងថា ស្រែករឿងអីទេ។ បន្ទាប់ មកអ្នកភូមិនាំគ្នារត់ចេញទៅមើលក៏ឃើញស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ហើយម៉ូតូរបស់គាត់ខូចខាតផ្នែកពីក្រោយយ៉ាងដំណំផងដែរដោយសារតែ រថយន្តបុក។ នៅក្នុងហេតុការណ៍នោះពុំ មានអ្នកណាម្នាក់ដឹងពីភិនភាគរថយន្តបង្កហេតុនោះឡើយ។

ភ្លាមនោះសមត្ថកិច្ចនគរបាលចរាចរ ខណ្ឌដង្កោក៏បានចុះដល់កន្លែងកើតហេតុ បានពិនិត្យកន្លែងកើតហេតុទើបសន្និដ្ឋានថា ស្ត្រីរងគ្រោះត្រូវរថយន្តបុកកិនពីក្រោយ។

សមត្ថកិច្ចឲ្យដឹងថា បើពិនិត្យមើលស្នាមដានកង់រថយន្តអាចរេចង្កូតទៅបុកមនុស្ស ចំពីក្រោយតែម្តង ព្រោះថាជនរងគ្រោះជិះ ម៉ូតូនៅឯកៀនផ្លូវឯណោះទេ។

ដោយឡែកលោកនាយប៉ុស្តិ៍នគរបាល រដ្ឋបាលព្រៃសបានឲ្យដឹងថា ស្ត្រីរងគ្រោះ ជាអ្នកភូមិចំណូលថ្មី។ ស្ត្រីរងគ្រោះមាន ឈ្មោះ ប្រាក់ សំអូន អាយុ៤០ឆ្នាំ មានទីលំ នៅភូមិកើតហេតុខាងលើ។ ស្ត្រីរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកឆាលី គ្មានស្លាកលេខធ្វើ ដំណើរពីកើតទៅលិច ហើយរថយន្តបង្ក ហេតុមិនស្គាល់ភិនភាគនោះទេ បានបើក គេចបាត់ស្រមោល។

សមត្ថកិច្ចមូលដ្ឋានបន្តថា ក្រោយកើតហេតុសាកសពស្ត្រីរងគ្រោះត្រូវកូនៗមក ដល់បីត្រកងស្រែកទ្រហោយំស្រែកសង្រេងណាស់។ បន្ទាប់មកទើបសមត្ថកិច្ចក៏បាន ប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាម ប្រពៃណី។

សមត្ថកិច្ចបន្តថា ទោះបីជាយ៉ាងណាក៏ ដោយសមត្ថកិច្ចនឹងខិតខំស្វែងរករថយន្ត បង្កហេតុឲ្យទាល់តែឃើញដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ឲ្យបាន៕ ភារ៉ា ដង្កោ


ចែករំលែក៖