ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកឡើងគម្រោងដកមន្ត្រីបុគ្គលិកចេញពីស្ថានទូតអាមេរិកនៅគុយបា

ចែករំលែក៖

មន្ត្រីការបរទេសអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនមានបំណងដកមន្ត្រីបុគ្គលិក ស្ថានទូតអាមេរិកនៅទីក្រុង La Habana ប្រទេសគុយបា ដើម្បីជាការប្រឆាំង នឹងរឿងវិបត្តិមិនទាន់មានចម្លើយពាក់ព័ន្ធនឹងសុខភាពរបស់មន្ត្រីការបរទេសអាមេ រិកមួយចំនួននៅក្នុងប្រទេសគុយបា។

ប្រភពព័ត៌មានបានឲ្យដឹងថា គម្រោងខាងលើរបស់ក្រសួងការបរទេសអាមេរិកកំពុងតែរៀបចំហើយនឹងប្រកាសជាផ្លូវការនៅពេលដ៏ខ្លីខាងមុខ។ នៅពេលនេះគេ មិនទាន់ដឹងថាការដកមន្ត្រីបុគ្គលិកស្ថាន ទូតអាមេរិកជាការបង្ខំ ឬជាការស្ម័គ្រចិត្ត នោះឡើយ។ មន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ថា គម្រោងលម្អិតស្តីពីបញ្ហា ខាងលើកំពុងតែពិភាក្សា។

ហេតុការណ៍ដែលបានកើតឡើងនៅ ទីក្រុង La Habana បានធ្វើឲ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី ត្រាំ ព្រមានបិទស្ថានទូតអាមេរិកនៅក្នុងប្រទេសគុយបា។ មកទល់ពេលនេះមានបុគ្គលិកមន្ត្រីការទូតអាមេរិក២១នាក់ រងផលប៉ះពាល់ដល់សុខភាពក្នុងទីក្រុង La Habana ដោយរកមិនឃើញពី មូលហេតុនោះ ឡើយ។

ប៉ុន្តែមន្ត្រីអាមេរិកបានបញ្ជាក់ថា ហេតុការណ៍ខាងលើ គឺ ដោយសារតែការវាយប្រហារដោយរលកធាតុអាកាសសំដៅទៅលើមន្ត្រីអាមេរិក ធ្វើឲ្យមន្ត្រីទាំងនោះមានបញ្ហាត្រចៀកស្តាប់ មិនឮ៕ ម៉ែវ សាធី

 


ចែករំលែក៖