ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរាស្ត្រអ៊ុយក្រែន «ប្រើកណ្តាប់ដៃ »និយាយគ្នាជំនួសសម្តី

ចែករំលែក៖

ការវាយតប់គ្នានៅក្នុងសភា អ៊ុយក្រែន បានក្លាយទៅជាទម្លាប់ទៅហើយ នៅក្នុង កិច្ចប្រជុំបណ្តាតំណាងរាស្ត្រមកពីគណ បក្សផ្សេងគ្នា ដោយពួកគេបានប្រើប្រាស់ កណ្តាប់ដៃជំនួសសម្តី។ មូលហេតុឈានដល់ការប្រើហិង្សាគឺដោយសារតែមាន វិវាទជាមួយប្រធានគណៈកម្មាធិការគ្រប់គ្រងទីក្រុង។

ឃ្លីបវីដេអូបានបង្ហាញឲ្យឃើញថា តំណាងរាស្ត្រមកពីគណបក្សកាន់អំណាចរបស់ប្រធានាធិបតី Petro Poroshenko និងគណបក្សជាតិនិយម បានប្រតាយ ប្រតប់គ្នា ត្រូវបានបង្ហោះជាសាធារណៈនៅក្នុងបណ្តាញសង្គម និងនៅតាមកញ្ចក់ទូរទស្សន៍អ៊ុយក្រែនផងដែរ។

មេដឹកនាំគណបក្ស សេរី Alexander Aronets បានសរសេរនៅលើបណ្តាញ សង្គមរបស់លោកស្តីពី«សង្គ្រាម» នៅក្នុង សភា។ លោកបញ្ជាក់ថា មូលហេតុកើតឡើងដោយសារតែតំណាងរាស្ត្រគណបក្សកាន់អំណាច ទាមទារឲ្យប្រធានគណៈ កម្មាធិការទីក្រុង មកពីក្រុមប្រឆាំងលា លែងពីតំណែង។ ការវាយតប់គ្នាបណ្តាលឲ្យតំណាងរាស្ត្រម្នាក់ដួលសន្លប់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជួយសង្គ្រោះទៀតផង។

នៅក្នុងឃ្លីបវីដេអូបង្ហាញឲ្យឃើញថា តំណាងរាស្ត្របក្សកាន់អំណាច គឺលោក Vitaly Karlyuk បានចូលទៅកៀកលោក ស្រី Starikova ប្រធានគណៈកម្មាធិកា រក្រុងឆក់យកមីក្រូ ដែលលោកស្រីកំពុងតែ និយាយ។ ពេលនោះ សមាជិកគណបក្សជាតិនិយមបានចូលទៅជួយធ្វើអន្តរា គមន៍។ ការប្រតាយប្រតប់គ្នា ធ្វើឲ្យលោក Karlyuk ដាល់មួយដៃចំកណ្តាលមុខលោក ស្រី Starikova ។ មន្ទីរពេទ្យបានប្រាប់ថា ជងរងគ្រោះគ្រេចចង្កា។

ការវាយតប់នៅក្នុងសភាអ៊ុយក្រែន មិន មែនជារឿងកម្រនោះឡើយ គឺតែងតែកើត ឡើងជាញឹកញប់។ កាលពីខែមីនាឆ្នាំ ២០១៧ នៅក្នុងកិច្ចប្រជុំសភាក៏មានការ វាយតប់គ្នាផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖